ទីបំផុត! ជនដៃដល់ ដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធយោធាដូចគ្នា បានស្លាប់ហើយ ក្រោយបាញ់តដៃសមត្ថកិច្ចពេលចុះបង្ក្រាប

(ឧត្តរមានជ័យ)៖ មន្ដ្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធយោធាដូចគ្នា ហើយរត់ដោយស្ពាយជាមួយកាំភ្លើង និងគ្រាប់១២០គ្រាប់នោះ បានបាញ់តដៃ ជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប នេះបើតាមលោកស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក ។

គួររំលឹកថា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ មន្ត្រីយោធាម្នាក់ឈ្មោះ សឿន កាន់ អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ០៧០៤៦២ បម្រើការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងបាញ់ប្រពន្ធជាមន្ត្រីយោធាម្នាក់ទៀត មុនរត់គេចខ្លួន ដោយមាននាំកាំភ្លើងអាកាទៅជាប់ជាមួយទៀតផង។

បើយោងតាមសេចក្តីជូនដំណឹងរបស់ មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មន្ត្រីយោធាឈ្មោះ សឿន កាន់ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។

ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន ១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន ១២០គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង