កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

(កណ្ដាល)៖ កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលករណីនេះបានកើតឡើងនៅថ្ងៃ ១១ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោង ២០ និង៣០នាទី នៅត្រង់់ចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បើយោងតាមប្រភពពីរសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់មាន៖​១. ឈ្មោះ ពេញ លីន ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២. ឈ្មោះ ទិ សីហា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀន(ម៉ាទឹកកក) ១៧កញ្ចប់តូច, ទូរស័ព្ទដៃ០១គ្រឿងម៉ាក AIS ពណ៌ខ្មៅ, សម្ភារៈសំរាប់វិចខ្ចប់និងប្រើប្រាស់មួយចំនួនទៀត។

ប្រភពដដែលបានបន្តទៀតថានៅថ្ងៃកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ និងកម្លាំងប្រការពារធ្វើការ ល្បាតនៅក្នុងភូមិសាស្រ្ដឃុំសំរោងធំ ក៏បានឃើញឈ្មោះ ពេញ លីន ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ទិ សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ កំពុងឈរនៅក្រោមផ្ទះ។

ដោយ មានការសង្ស័យ ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ក៍បានឆែកឆេរជនល្មើសរួច ក៏បានឃាត់ខ្លួជនសង្ស័យរួមទាំងវត្ថុតាងថ្នាំញៀន (ម៉ាទឹក
កក) ចំនួន១៧កញ្ចប់តូច ដែលជនសង្ស័យសៀតនៅនិងធ្នឹមផ្ទះ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថាថ្នាំញៀនខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួន
បានទិញពីមនុស្សប្រុសម្នាក់នៅម្តុំក្ដាន់២ក្រុងភ្នំពេញដើម្បីយកមកលក់បន្ត ។

​​​​ក្រោយពីសួរនាំរួចសមត្តកិច្ច ក៍ បញ្ចូនជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាង មកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង