បុរសជនជាតិខ្មែរម្នាក់ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដនៅសល់តែម្នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។

អ្នកដែលជាសះស្បើយជា បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ គាត់រស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនទៅសម្រាកព្យាបាលបន្តនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

បច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទដែលជាប់ទាក់ទង