ប្រទេសវៀតណាម សម្រេចបើកសាលារៀនឡើងវិញ ក្រោយទប់ស្កាតបានការឆ្លងរាលដាលនៃជម្ងឺ COVID-19

(អន្តរជាតិ)៖ អ្នកត្រួតពិនិត្យនៅសាលាមតេ្តយ្យ និងសាលាបឋមសិក្សានានាក្នុងប្រទេសវៀតណាម បានពិនិត្យបានវាស់កំដៅទៅលើសិស្សនៅមាត់ទ្វារសាលាតែម្តង នៅពេលដែលប្រទេសនេះបានបើកសាលាឡើងវិញកាលពីថ្ងៃទី១១ខែឧសភាម្សិលមិញនេះ ក្រោយពីបានបិទអស់រយៈពេលមួយខែហើយនោះ។

នៅប្រទេសវៀតណាមមានអ្នកឆ្លងជម្ងឺCOVID-19 ចំនួន២៨៨ករណី មិនមានអ្នកស្លាប់ទេ ហើយប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏មិនមានការឆ្លងករណីថ្មីណាមួយៀតដែរក្នុងរយៈពេលជិតមួយខែមកហើយនេះ។សិស្សសាលាថ្នាក់វិទ្យាល័យម្នាក់ឈ្មោះVu TuanPhongនៅទីក្រុងហាណូយបាននិយាយថា ពួកគេបានទទួលការណែនាំអោយលាងដៃជាប់ជាប្រចាំនិងត្រូវអង្គុយឃ្លាតឆ្ងាយពីគ្នានៅក្នុងថ្នាក់រៀន។ ស្ត្រីជាម្តាយម្នាកឈ្មោះNgoc Anhបាននិយាយថា៖គ្រួសារខ្ញុំ និងខ្លួនខ្ញុំផងដែរមានការជឿជាក់ពិតប្រាកដទៅលើរដ្ឋាភិបាលនិង ទៅលើសាលារៀនអំពីវិធានការដែលបានប្រកាន់យក ហើយសង្ឃឹមថាកូនរបស់យើងនឹងមានសុវត្ថិភាព ហើយពួកយើងជាគ្រួសារក៏មានសន្តិភាពក្នុងផ្លូវចិត្តដែរ។

គួរបញ្ជាក់ថាថ្វីត្បិតតែសាលារៀនបានបើកឡើងវិញ ប៉ុន្តែក្លឹបកម្សាន្ត រាំច្រៀង ខារ៉ាអូខេនិងការហោះហើរយន្តហោះពាណិជ្ជកម្មនៅតែបិទនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង