ជនសង្ស័យប្រុសស្រី៥នាក់ ជាជនជាតិវៀតណាមនិងថ្នាំញៀន១៤កញ្ចប់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប

(កំពង់ឆ្នាំង)៖ ជនសង្ស័យប្រុសស្រី៥នាក់ ជាជនជាតិវៀតណាមនិងថ្នាំញៀន១៤កញ្ចប់ត្រូវបានសមត្ថកិច្ចការរិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគបាលក្រុងកំពង់ឆ្នាំងបានធ្វើការបង្ក្រាបបានជនជាតិវៀតណាម ។

កិច្ចប្រតិបត្តការបង្ក្រាបការចែកចាយនិងប្រើប្រាស់ធ្វើឡើងរយះពេល២ថ្ងៃទី៩បន្តរហូតដល់វេលាម៉ោង៤និង៣០នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០នៅតំបន់ដីថ្មីចុងកោះស្ថិតលើផ្ទះបណ្តែតទឹកក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងនិងកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលដែលស្ថិតក្នុងការបង្ក្រាបខាងលើនេះករណីខាងលើនេះដោយទទួលបាននៅការណែនាំពីស្នងការនគរបាលខេត្តនិងការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្តលោក អ៊ិុតសុធា កម្លាំងនគរបាលចុះស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេល 2 ថ្ងៃទើបឈានដល់ការបង្ក្រាបជនសង្សយ័ជាជនជាតិវៀតណាម ១ ឈ្មោះ ហ្វៀង យាំុងទឹងនិងម្នាក់ទៀតមិនត្រូវបានគេអោយស្គាល់ឈ្មោះហើយ ក៍មុខសញ្ញាចោលួចនីងចែកចាយថ្នាំញៀនតាមផ្លូវទឹក និងផ្ទះបណ្ដែតទឹកក្នុងតំបន់ចុងកោះ ហើយក៏ជាមុខសញ្ញាធ្លាប់ជាប់គុកម្ដងរឿងលួចទូកបាឡាស្មាច់របស់អ្នកស្រុក មិនថាខ្មែរ វៀតណាមឬក៏ខ្មែរឥស្លាមឡើយឲ្យតែមានឱកាសលួចទាំងអស់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មានសកម្មភាពយ៉ាងខ្លាំងខ្លាក្នុងការប្រើប្រាស់ទូកបាឡាស្មាច់ដើម្បីចែកចាយគ្រឿងញៀនដល់បណ្ដាអ្នកស្រុកតាមជនបទនៃដងទន្លេ ប៉ុន្តែថ្ងៃ២ថ្ងៃនេះសមត្ថកិច្ចទើបតែនឹងបង្ក្រាបបាន១លើកនេះម្ដងទៀត ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី 5 នាក់រួមនឹងវត្ថុតាងថ្នាំញៀន 14 កញ្ចប់តូចនិងសមហភារផ្សេងៗទៀតផងដែរ ។

ប្រជាពលរដ្ឋនៅក្នុងតំបន់ដីថ្នីខាងលើនេះទាំង វៀតណាម ខ្មែរ និង ខ្មែរឥស្លាមអបអរសាទរយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀននិងលួចឆក់នៅតាមផ្លូវទឹកម្នាក់នេះ។

ក្រោយការឃាត់ខ្លួនជនសង្សយ័ប្រុសស្រី៥នាក់រួមនិងវត្ថុតាងថ្នាំញៀនខាងលើនេះបាននាំខ្លួនមកការរិយាលយ័ប្រឆាំងបទល្មើសជួញដូរថ្នាំញៀនដើម្បីធ្វើការសាសួនិងក៍សាងឯកសារគ្រោងនិងបញ្ជូនបន្តទាំងមនុស្សរួមនិងវត្ថុតាងទៅសាលាតំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង