អត្រានៃអ្នកធ្វើអត្តឃាត នៅប្រទេសអូស្ត្រាលី នឹងមានការកើនឡើងប្រមាណ៥០% ដោយសារតែផលប៉ះពាល់នៃជំងឺ COVID-19 ទៅលើសេដ្ឋកិច្ចនិងសង្គម

(អន្តរជាតិ)៖ អត្រានៃអ្នកធ្វើអត្តឃាត នៅប្រទេសអូស្ត្រាលី នឹងមានការកើនឡើងប្រមាណ៥០% ដោយសារតែផលប៉ះពាល់នៃជំងឺ COVID-19 ទៅលើសេដ្ឋកិច្ចនិងសង្គម ហើយដែលជាមូលហេតុ ធ្វើឲ្យពួកគេមានជំងឺផ្លូវចិត្ត និងខួរក្បាល។

អ្នកជំនាញផ្លូវចិត្តអូស្ត្រាលី មួយក្រុមបានព្រមានថាផលប៉ះពាល់នៃជំងឺ COVID-19 ទៅលើសេដ្ឋកិច្ច នឹងកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាអាចធ្វើឲ្យមនុស្សប្រមាណ ៣.០០០នាក់នឹងធ្វើអត្តឃាតក្នុងមួយឆ្នាំៗជាមិនខាន ដែលពេលនេះមានអ្នកធ្វើអត្តឃាតមួយឆ្នាំ១៥០០នាក់ទៅហើយ។

តាមការសិក្សាបានបញ្ជាក់ទៀតថា តាមការគន់គូរក្នុងចំណោមអ្នកធ្វើអត្តឃាតនោះគឺមាន៣០% មានចន្លោះអាយុពី១៥ឆ្នាំ ទៅ២៥ឆ្នាំ។

មូលហេតុសំខាន់នោះ គឺអ្នកដែលអត់មានការងារធ្វើក្នុងចំណោមយុវជន ដែលរស់នៅតាមជនបទ និងតំបន់ដាច់ស្រយាល។

អ្នកជំនាញទាំងនោះបានផ្តល់យោបល់ ឲ្យរដ្ឋាភិបាលអូស្ត្រាលីប្រកាន់យកវិធានការជាបន្ទាន់ដូចជា ការត្រៀមជម្រុញការវិនិយោគឲ្យបានឆាប់រហ័ស ការត្រៀមសម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត ជាពិសេសគឺ ជម្រុញការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ឲ្យបានឆាប់រហ័សកុំឲ្យអូសបន្លាយពេលយូរ៕

អត្ថបទដែលជាប់ទាក់ទង