កងទ័ពទាំងចិន និងឥណ្ឌាប្រមាណជាង១០០នាក់ បានប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែននៃប្រទេសទាំង២នៃតំបន់ហ៊ីម៉ាឡាយ៉ា

(អន្តរជាតិ)៖ កងទ័ពទាំងចិន និងឥណ្ឌាប្រមាណជាង១០០នាក់ បានប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែននៃប្រទេសទាំង២នៃតំបន់ហ៊ីម៉ាឡាយ៉ា ដែលធ្វើឲ្យកងទ័ពទាំងសងខាង រងរបួសដូចគ្នា។

តាមកាសែតហិណ្ឌូ ថែម បានដកស្រង់សំដីមន្ត្រីយោធាឥណ្ឌាជាន់ខ្ពស់ម្នាក់មកផ្សាយថា ឧប្បតិហេតុនេះ បានកើតឡើងនៅលើជួរភ្នំមួយនៃតំបន់ភ្នំហ៊ីម៉ាឡាយ៉ា ដែលមានកំពស់ប្រមាណ៥.០០០ម៉ែត្រនៅ តាបណ្តោយនៃប្រទេសចិន និងឥណ្ឌា។

ប្រភពព័ត៌មានបាននិយាយថា ទាហានឥណ្ឌា៤នាក់ និងទាហានចិន៧នាក់ បានទទួលរងរបួសក្នុងអំឡុងនៃការវាយប្រហារគ្នានោះ ដោយការវាយប្រហារគ្នានេះ បានកើតឡើងនៅភាគខាងជើង ខេត្តSikkim នៃប្រទេសឥណ្ឌា ប៉ុន្តែជម្លោះនេះត្រូវបានដោះស្រាយរួចរាល់ហើយក្នុងកម្រឹតមន្ត្រីមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង