ម៉ូតូ 7 គ្រឿងរួមនិងមាន់គក២រក្បាលត្រូវបានសមត្ថកិច្ចធ្វើការឆ្មក់បង្ក្រាបកន្លែងប្រជល់មាន់ខណះដែលកំពុងលេង

(ពោធិសាត់) ៖ ម៉ូតូ 7 គ្រឿងរួមនិងមាន់គក២រក្បាលត្រូវបានសមត្ថកិច្ចនគបាលស្រុកភ្នំក្រវាញសហការជាមួយប៉ុសន៍នគបាលមូលដ្ឋានធ្វើការឆ្មក់បង្ក្រាបកន្លែងប្រជល់មាន់ខណះដែលក្រុមអ្នកញៀនល្បែងស៊ីសងកំពុងលេង ។

ហេតុការបង្ក្រាបសៃវៀនប្រជល់មាន់ភ្នាល់ដាក់លុយមួយកន្លែងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១០ឧសភា២០២០នៅត្រង់ចំណុចត្រពាំងវាយ ស្ថិតក្នុងភូមិ ស្រែប្រពាយ ឃុំ សន្ទៃ ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។

សេចក្តីរាយការណ៍បានអោយដឹងថាក្នុងកិច្ចប្រតិបត្តិការនេះជាលទ្ធផលនៃការបង្ក្រាបបានមាន់គក២ក្បាល ម៉ូតូ៧គ្រឿង រួមនិងសម្ភារៈមួយចំនួនផងដែរ ។

សេចក្តីរាយការណ៍បានអោយដឹងទៀតថាវត្ថុតាងមាន់គក ម៉ូតូទាំងអស់ រួមនិងសមហភារះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការនគបាលស្រុកភ្នំក្រវាញបណ្តោះអាសន្នរងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង