ឯកឧត្តមគួច ចំរើន បានព្រមានដល់ជនឆ្លៀតឱកាសមួយចំនួន និងក្រើនរំលឹកដល់មន្រ្តីគ្រប់រូប កុំឲ្យពាក់ព័ន្ធឲ្យសោះ ព្រោះលោកនឹង…

ឯកឧត្តម គួច ចំរើន ដែលជាមនុស្សជាទីស្រលាញ់របស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ព្រោះតែទង្វើរដ៏ល្អរបស់លោក និងក្រុមគ្រួសារ បានជួយដល់ប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ ប្រឹងបម្រើរាស្រ្តដោយទឹកចិត្តល្អបរិសុទ្ធ​ តែងតែធ្វើនូវរឿងល្អ ជួយដល់សង្គមជាតិឲ្យមានការរីកចំរើន។

ដោយឡែក នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា “« ជាការពិតពួកគាត់គឺកំពុងរំ លោ .ភលើអូរប្រឡាយ ប៉ុន្ដែពួកគាត់គឺជាប្រជាជនយើង យើងក៏ត្រូវតែដោះស្រាយជូនពួកគាត់ដែរ សម្រាប់គ្រួសារដែលគ្មានផ្ទះសំបែងពិតប្រាកដ »។

នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ រចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងពីបញ្ហាការងារស្ដារ និងរៀបចំអូរប្រឡាយ ដែលក្នុងនោះក៏ចាំបាច់ត្រូវធ្វើការរុះរើចំពោះសំណង់ទាំងឡាយណា ដែលបានរំ.លោ.ភលើអូរប្រឡាយ ។ ចំពោះបញ្ហានេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា «មិនមែនខ្ញុំមិនដឹងទេ ខ្ញុំដឹង យើងកំពុងប្រឹងប្រែងសិក្សារកទីតាំង ដីសង្គមកិច្ច រកទីតាំងសមរម្យ ពេលរៀបចំរួចនឹងនាំពួកគាត់ទៅមើល» ។ ឯកឧត្តមក៏បានព្រមានផងដែរ ចំពោះអ្នកឆ្លៀតឱកាសបង្កើតបញ្ហា រំ.លោ.ភលើអូរប្រឡាយនេះ អ្នកដែលនាំបង្កបញ្ហាទាំងនោះ នឹងត្រូវប្រឈមចំពោះ មុខច្បាប់ ដោយគ្មានការលើកលែង ជាមួយគ្នានេះឯកឧត្តម បានក្រើនរំលឹកដល់មន្រ្ដីគ្រប់រូប កុំពាក់ព័ន្ធគ្រប់បញ្ហា គឺកុំពាក់ព័ន្ធ កុំនៅក្រោយខ្នង កុំអន្ដរាគមន៍ ។

អត្ថបទដែលជាប់ទាក់ទង