ញាក់សាច់ ផលិតករ ហ៊ុយ យ៉ាឡេង ប្រកាសផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧ ដោយចំណាយថវិកាផលិត ចំនួន៧លានដុល្លារឯណោះ ដោយនឹងចាប់ផ្តើមថតនៅខែ…

បេីនិយាយពី​លោក​ ហ៊ុយ យ៉ាឡេង ប្រាកដ​ជា​មាន​ប្រិយមិត្ត​មិនតិចនោះទេបានស្គាល់​ ដែល​លោក​គឺជា​ផលិត​ករ​ដ៏ល្បី​មួយរូបដែលតែងតែបង្កេីតនូវស្នាដៃ​ភាព​យន្ដ​ថ្មី​ៗសុទ្ធសឹងមាន​គុណ​ភាព​ និង​ទទួល​បាន​នូវ​ការគាំទ្រ​ពី​ទស្សនិកជន​ជាច្រើន​តាម​រយៈ​រឿង វិកល​ចរិត​ ទា រុណ ក ម្ម​ ​ខ្មោច​ និង​ ដេីម្បី​កូន​ ជាដេីមនោះ​​។

លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម «កថាជ័យ»​ បន្ទាប់​ពី​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​វិស័យ​ខ្សែភាពយន្ត​អស់​រយៈពេល​២០ឆ្នាំ​មកនេះ​ អ្វី​ដែល​លោកមាន​ក្តី​រំពឹង​គិត​ទុកទៅថ្ងៃមុខយ៉ាង​មុតមាំ​នោះ​ លោកនឹង​បង្កេីត​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ដែលនឹង​ចំណាយទុន​ផលិត​ជា​ច្រើន​លាន​ដុល្លារ​ ដោយ​ក្នុង​នោះ​លោកបាន​មាន​ការ​បញ្ជាក់​រៀបរាប់​ឲ្យ​ដឹង​ថា​៖

«ខ្ញុំបម្រើវិស័យភាពយន្តនេះ ២០ឆ្នាំហើយ ក្តីប្រាថ្នាធំក្នុងជីវិតគឺផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧ ដល់ពេលហើយ ព្រោះខ្ញុំពាក់កណ្តាលជីវិតហើយខ្ញុំមិនអាចរង់ចាំបានទៀតទេ ទាន់នៅមានកម្លាំង មានបញ្ញា ស្មារតីល្អ​ ខ្ញុំសូមអញ្ជើញដល់ផលិតករ តារាភាពយន្ត និងជនរួមជាតិខ្មែរទាំងប្រុសស្រី ចូលរួមផលិតភាពយន្តប្រវត្តិសាស្រ្តនេះជាមួយខ្ញុំបាទ

ថវិកាចំណាយផលិត ខ្ទង់ ២៨,០០០,០០០,០០០៛​ ស្មើនឹង ៧លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងថតភាពយន្តនេះគឺនៅឆ្នាំ ២០២៥ ខ្ញុំបាទនឹងចាប់ផ្តើមបើកទទួលស្វាគមន៍ដល់ជនរួមជាតិទាំងអស់ចង់ចូលរួមសហការដោយក្តីរីករាយ។ ទំនាក់ទំនងខ្ញុំបាទតាមលេខទូរសព្ទ័ ០៦៩ ២៣៩ ៧៨៩ Email : huyyaleng@gmail.com ខាងក្រោមនេះគ្រាន់តែជាTeaser Poster​ ដំបូងប៉ុណ្ណោះ»។

អត្ថបទដែលជាប់ទាក់ទង