ពិធីបុណ្យគម្រប់៧ថ្ងៃឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដាលឆ្លងទេយ្យទានប្រគេនព្រះសង្ឃ ៩៦អង្គ

ពិធីបុណ្យគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រារព្ធធ្វើឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នាព្រឹកថ្ងៃអាទិត្យនេះ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ សម្តេច ឯកឧត្តម លោកជំទាវ ប្រជាពលរដ្ឋ ញាតិមិត្តជិតឆ្ងាយ យ៉ាងច្រើនកុះករ នៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាស្រុកំណើតនិងជាទីបញ្ចុះសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាច់ញាតិ ព្រមទាំងកូនៗ និងចៅៗ ការប្រគេន យាគូដល់ព្រះសង្ឃ វេរភត្តាហារប្រគេនព្រះសង្ឃ បង្សុកូល ដារឆ្លងតាមទំនៀបទម្លាប់សាសានា។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ ៩៦វស្សា កាលពីវេលាម៉ោង ២៖១២នាទី ទៀបភ្លឺថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃនាព្រឹកនេះ បានរៀបចំរាប់បាត្រព្រះសង្ឃ៩៦អង្គ ជាកិច្ចបង្ហើយបុណ្យ ក្រោមបរិយាកាសសទ្ធាជ្រះថ្លា​យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់កូនចៅ ញាតិមិត្តជិតឆ្ងាយទំាងអស់ ក្នុងការឧទ្ទិសកុសលផលបុណ្យជូន ជូនវិញ្ញាណក្ខន្ធមាតា ជីដូនជីតា ដែលបានចែកឋានទៅលោកខាងមុខ ពិសេសជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ៕

 

អត្ថបទដែលជាប់ទាក់ទង