អីយ៉ាស់! នាយចឺម លួចសារភាពស្រឡាញ់ សុខ ពិសី តែត្រូវនាងជូនមួយឃ្លាយ៉ាងពេញចិត្ត (វីដេអូ)

ដូចទស្សនិកជនភាគច្រើនបានជ្រាបរួចមកហើយថា កញ្ញា សុខ ពិសី ក្រៅពីមានទឹកដមសំឡេងពីរោះស្រួយស្រែស ផ្អែមស្រទន់ នាងក៏មានរូបសម្ផស្សស្រស់ស្អាត សាច់សខ្ចីម៉ដ្ឋរលោង ជាទីចាប់អារម្មណ៍សម្រាប់សុភាពបុរសជាច្រើន ហើយកន្លងមកក៏មានបុរសមិនតិចទេ ដែលសារភាពស្រឡាញ់ចង់បាននាងជាម្ចាស់ចិត្ត ។

ស្រាប់តែថ្មីៗនេះ សុខ ពិសី ធ្វើឱ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល និង ហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាងបង្ហោះវីដេអូខ្លីមួយនៅលើបណ្ដាញសង្គម ដែលវីដេអូនោះបង្ហាញថា នាយចឺម កំពុងតាមចែចង់ និង សារភាពស្រឡាញ់នាងតាមរយៈសារអេឡិចត្រនិច ។

ក្រៅពីបង្ហាញសារសំឡេងសារភាពស្នេហ៍របស់ នាយចឺម ហើយនោះ តារាចម្រៀងរូបស្រស់ខាងលើ ថែមទាំងបានសរសេរពាក្យខ្លីមួយឃ្លាក្នុងន័យបដិសេធថា «យើងខុសជំនាន់គ្នាណាចឺម»

តែយ៉ាងណា គេហាក់មិនទាន់ដឹងច្បាស់ថា នាយចឺម សារភាពស្រឡាញ់ សុខ ពិសី នោះជាការពិត ឬគ្រាន់តែលេងសើចនោះទេ ព្រោះអ្នកទាំងពីរច្រៀងនៅក្នុងផលិតកម្មជាមួយគ្នា អាចមានភាពស្និទ្ធស្នាល ឈានទៅដល់ការលេងសើចច្រើន ម្យ៉ាង នាយចឺម ក៏មានសង្សារសំណព្វចិត្តរួចហើយ ៕

🥺

យើងខុសជំនាន់គ្នាណាចឺម🥺

Posted by Sok Pisey on Wednesday, May 6, 2020

អត្ថបទដែលជាប់ទាក់ទង