ត្រឹមរយៈពេល២៤ម៉ោង ពិភពលោករកឃើញអ្នកឆ្លង កូវីដ១៩ ចំនួន៩២,៧៨០ម៉ឺននាក់ និងស្លាប់៤,៦៥០នាក់!

(អន្តរជាតិ)៖ ត្រឹមរយៈពេល២៤ម៉ោង ដោយគិតចាប់ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ មកដល់ព្រឹកដូចគ្នានាថ្ងៃទី១០នេះ ពិភពលោករកឃើញអ្នកឆ្លង កូវីដ១៩ ចំនួន៩២,៧៨០ម៉ឺននាក់ និងស្លាប់៤,៦៥០នាក់។ នេះបើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកនេះចំនួនឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក សរុប ៤,១០០,៥៩៩ ក្នុងនេះអ្នកស្លាប់សរុបមាន២៨០,៤៣១ និងជាង ១,៤៣៩លាននាក់ បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលមានសរុបចំនួន ១,៣២០, ០៤៤ករណី។

គួរបញ្ជាក់ផងដែរថា ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១២ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង