មន្ត្រីយោធាម្នាក់ដែលមានឋានន្តរស័កជាឧត្តមសេនីយ៍ទោផ្កាយ 2 បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋ…….

(កំពង់ឆ្នាំង)៖ មន្ត្រីយោធាម្នាក់ដែលមានឋានន្តរស័កជាឧត្តមសេនីយ៍ទោផ្កាយ 2 បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបានយករថយន្តយោធានិងទាហានរបស់ខ្លួន 8 នាក់បានប្រើអំណាចមកធ្វើការដកបង្គោលរបងរបស់ប្រជាពលរដ្ឋដែលដាំនៅលើដីរបស់ពួកគាត់យកអស់ជាច្រើនលើកច្រើនសារមកហើយរួមនិងលើកនេះផងដែរ ។

ហេតុការដដែលជាដដែលនេះបានកើតឡើងទៀតនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២០ នេះ បានកើតឡើងនៅចំណុចដីរបស់ប្រជាពលរដ្ឋត្រង់ អូចំណា គីឡូម៉ែត្រលេខ៩១ ស្ថិតក្នុងភូមិ ភ្នំតាស ឃុំកនរាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋដែលជាម្ចាស់ដីហើយក៍ជាមន្ត្រីផ្លូវដែករ៉ាក្តុលដែលបានចូលនិវត្តឈ្មោះ មុំសារឿន អាយុ៦៤ឆ្នាំ ជាប្រជាពលរដ្ឋរសនៅក្នុង ភូមិក្តុលសែនជយ័ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងជាតំណាងអោយប្រជាពលរដ្ឋ១០គ្រួសារ បានអោយអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃដដែលនេះថាគាត់ធ្លាប់តាំងពីឆ្នាំ១៩៨៩ហើយដីនេះគាត់កាន់កាប់និងដាំស្វាយចន្ទីនិងធ្វើរបងបានមួយចំនួនហើយដលើឆ្នាំ២០០៧រូបគាត់ក៏បានដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លីបណ្ដោះអាសន្នតាមរយៈលោកមេភូមិលោកមេឃុំចុះថ្ងៃទី 24 តុលា 2007ផងដែរ ។

ឈ្មោះ មុំសារឿន បានអោយដឹងទៀតថា នៅថ្ងៃទី 27 សីហា 2018 តែមានលោកឧត្តមសេនីយ៍ទោផ្កាយ 2 ឈ្មោះ ទេពចំរើនសាមីឌី បានមកជំទាស់ថាជាដីរបស់រដ្ឋអ្នកណាក៏មិនអាចធ្វើអ្វីបានទាំងអស់ គាត់បញ្ជាឲ្យកម្មករធ្វើការរុះរើរបងរបស់ពួគាត់ចឹញពីដីហើយបានដឹកយកទៅលាកទុកមួយកន្លែងក្នុងដីរបស់គាត់ហើយមន្ត្រីយោធាខាងលើនេះបានមកជីស្រះលើដីប្រជាពលរដ្ឋទៀត ។

ហើយប្រជាពលរដ្ឋបានប្តឹង ទៅសាលាស្រុកទឹកផុសក៍បានហៅលោកឧត្តមសេនីយ៍ទោផ្កាយ២ជាមន្ត្រីយោធារូបនោះចូលខ្លួនមកធ្វើការដោះស្រាយប៉ុន្តែមន្ត្រីយោធាដែលមានឋានះផ្កាយ២ខាងលើនេះមិនបានចូលខ្លួនមកធ្វើការដោះស្រាយនោះឡើយ ។

ប្រជាពលរដ្ឋបានអោយដឹងថានៅរសៀលថ្ងៃទី៩ឧសភា២០២០មានរថយន្តចំនួន២ គ្រឿង បំពាក់ស្លាកលេខ ខេមរភូមិន្ន (ខ ម) និងកងកម្លាំងទាហានប្រមាណជា ៨ នាក់ បានមកដើរដកយកបង្គោលនៅលើដីរបស់ប្រជាពលរដ្ឋក្នុងបំណងបំពានយកដីរបស់ពួកគាត់ ការដកបង្គោលពីដីប្រជាពលរដ្ឋនេះ មានជាច្រើនលើកច្រើនសារមកហើយ លោកផ្កាយ ២ ទេពចំរើន សាមីឌី ដែលជាអ្នកបញ្ជាឱ្យកូនចៅដកបង្គោលលើដី របស់គាត់ទៅវិញ ។

នៅពេលដែលក្រុមអ្នកសារព័ត៌មានបានចូលទៅដល់តំបន់នោះ រថយន្ត ២គ្រឿង ពាក់ស្លាកខេមរភូមិន្ទ រួមទាំងក្រុមទាហានប្រមាណជា ៨ នាក់ បានបើករថយន្តគេចចេញពីទីតាំងនោះ សំដៅទៅជើងភ្នំ យកទាំងបង្គោលដែលខ្លួនបានដកពីដីបនរជាពលរដ្ខយកទៅជាមួយផង។

ពលរដ្ឋដែលជាម្ចាស់ដីបញ្ជាក់ថា ដីរបស់លោកផ្កាយ ២ គឺនៅខាងក្រោយ ដោយបានខណ្ឌចែកគ្នាដោយរ៉ារទេះភ្លើង ចំណែកដីរបស់គាត់គឺនៅខាងមុខ មានក្បាលប្រវែង ២០០ម៉ែត្រ និងជម្រៅពីផ្លូវក្រហមដល់ផ្លូវដែក ៦០ ម៉ែត្រ ។

សូមរំលឹកថា កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋម្នាក់ ដែលមានឈ្មោះ មុំ សំអឿន អាយុ ៦៤ឆ្នាំ រស់នៅភូមិក្តុល ឃុំក្តុលលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងជាតំណាងឲ្យប្រជាពលរដ្ឋ ១០ គ្រួសារទៀត ធ្លាប់បានដាក់លេខិតដើម្បីសុំអន្តរាគមន៍ ទៅកាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយត្រូវបាននាយកដ្ឋានកិច្ចការរដ្ឋបាល វាយត្រាចូល នៅលើលិខិតរបស់ពលរដ្ឋជាផ្លូវការផងដែរតែមន្ត្រីយោធាឋានះផ្កាយ២ឈ្មោះ ទេពចំរើនសាមីឌី នៅតែគឃ្លើនម្តងហើយម្តងទៀតដោយបានបញ្ជាអោយទាហ៊ានរបស់ខ្លួនរុះរើរបងរបស់ប្រជាពលរដ្ឋក្នុងគោលបំណងរំលោកភយកដីរាស្ត្រ ៕

អត្ថបទដែលជាប់ទាក់ទង