មិត្តជប៉ុន ពិតជាល្អមែន ! ជប៉ុន និងឲ្យអ្នកវិនិយោគរបស់ខ្លួនយមកបង្កើតការវិនិយោគនៅកម្ពុជា កាន់តែច្រើន ដើម្បីជួយកម្ពុជាឲ្យរីកចម្រើន

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម MIKAMI Masahiro បានជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកម្មកាទូតរបស់ឯកឧត្តមរយៈពេល ៦ខែមកកាន់កម្ពុជា ឯកឧត្តមទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីកម្ពុជា ។

ទន្ទឹមនិងនេះដែរ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ប្រាប់ទៅសម្តេច តេជោ ហ៊ុនសែន ថា   ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបរិយាកាសវិនិយោគជាពិសេសការវិនិយោគរបស់ជប៉ុន។

ជាមួយគ្នានេះ ឯកឧត្តមបន្តថា អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប័នកម្ពុជាជាពិសេស CDC ដោយបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយពេលនេះទៀតសោត ការវិនិយោគរបស់ជប៉ុនកំពុងមានការរីកចម្រើនកាន់តែខ្លាំងឡើង មានន័យថាអ្នកវិនិយោគជប៉ុននឹងមកកាន់កម្ពុជាកាន់តែច្រើនហើយជាពិសេសការវិនិយោគទាំងនោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង