ឯកឧត្តម ហង់​ ជួនណារ៉ុនថា នឹងបើកសាលារៀនវិញដរាបណាមានការធានាទាំង ៣ នេះ……

ស្ថិតក្នុងកាលៈទេសៈតានតឹងនៃការរាតត្បាតនៃវីរុសកូវីដ ១៩ ជាសាកល ដែលក្នុងនោះប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលទទួលរងនៅផលប៉ះពាល់ផងដែរ ទោះបីជាពេលនេះនៅក្នុងប្រទេសមានចំនួនអ្នកជំងឺនៅសល់តែ ២ អ្នកទៀតព្យាបាលនៅក្នុងមន្ទីរពេទ្យក្តី ។

យ៉ាងណាមិញសម្រាប់ក្រសួងអប់រំ យុវជន និង កីឡានៅតែបន្តពន្យាពេលចូលរៀនទូទាំងប្រទេសដោយតម្រូវឱ្យសិស្សធ្វើការសិក្សាតាមប្រព័ន្ធសិក្សាពីចម្ងាយ ដោយពុំទាន់ដឹងថានៅពេលណាជាក់លាក់ក្នុងពេលបើកដំណើរការសាលាជាថ្មីវិញនៅឡើយទេ ។

យ៉ាងណាមិញយោងតាមកិច្ចសម្ភាសន៍ពិសេសរបស់សារព័ត៌មាន BTV ជាមួយនឹងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២០ នេះ លោកបានបញ្ចាក់ដែរថា សាលារៀននឹងបើកដំណើរការវិញលុះត្រាតែធានាបាននូវ ៣ ចំណុច ។

លោកបណ្ឌិតសភាចារ្យបានលើកឡើងនូវចំណុចទាំង ៣ នោះថា «សរុបមកដើម្បីបើកសាលាបានដរាបណា ធានាថាមិនត្រូវឱ្យមានការឆ្លងចូលនៅក្នុងសហគមន៍ ធានាថាគ្មានការចម្លងពីខាងក្រៅ និង បន្តធានាការរក្សាអនាម័យជានិច្ច» ៕

អត្ថបទដែលជាប់ទាក់ទង