សកម្មភាពដ៏ល្អប្រពៃ! មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញ​ និង​ ប្រជាពលរដ្ឋបានរួមគ្នា សំអាតបរិស្ថាន និង អនាម័យនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

នេះជាសកម្មភាពដ៏ល្អប្រពៃមួយ ដែលមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញ​ និង​ ប្រជាពលរដ្ឋបានរួមគ្នា សំអាតបរិស្ថាន និង អនាម័យនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ឱ្យកាន់តែមានសោភ័ណភាពល្អថែមទៀត ។

សកម្មភាពនៃការសម្អាតបរិស្ថាន និង អនាម័យនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំនេះបានធ្វើឡើងកាលពីទី ៨ ខែឧសភា ឆ្នាំ ២០២០ របស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់នៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និង សុខុមាលភាពរបស់សង្គមជាតិ ។

សកម្មភាពនេះ ក៏បានទទួលការគាំទ្រពីសំណាក់ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិយ៉ាងច្រើនផងដែរ ។ ដោយពួកគាត់បានចាត់ទុកថា ជាការចូលរួមថែរក្សាបរិស្ថាន ការពារសម្បត្តិវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង