ញាក់សាច់! ក្រោយបាត់មុខប្រមាណជាជិតមួយឆ្នាំ វីត វីត បានធ្វើឱ្យមិត្តភក្តិបើកភ្នែកធំៗស្ទើរគ្រប់គ្នា ព្រោះម្នាក់ៗភ្លឹកនឹងសម្រស់ក៏ដូចជាការលេងខ្លួនរបស់នាង

មិនត្រឹមទទួលបានការសរសើរពីសំណាក់មហាជន និង មិត្តភក្តិក្នុងសិល្បៈពីការប្រែប្រួលសម្រស់ប៉ុណ្ណោះទេ វីត វីត ថែមទាំងលេងស្ទីលសាក់នៅលើដងខ្លួន មើលទៅពិតជាទាក់ទាញមិនចាញ់តារាបរទេស ។

ក្រោយបាត់មុខប្រមាណជាជិតមួយឆ្នាំ វីត វីត បានធ្វើឱ្យមិត្តភក្តិបើកភ្នែកធំៗស្ទើរគ្រប់គ្នា ព្រោះម្នាក់ៗភ្លឹកនឹងសម្រស់ក៏ដូចជាការលេងខ្លួនរបស់នាង ។ មិនត្រឹមតែកាត់សក់ខ្លីន និង លេងពណ៌យ៉ាងកាលីបប៉ុណ្ណោះទេ វីត វីត ថែមទាំងលេងស្ទីលសាក់នៅឆ្អឹងដងកាំបិត និង រង្វង់ភ្លៅទៀតផង មើលទៅពិតជាទាក់ទាញណាស់ ។ មានការលើកឡើងថាប្រៀបធៀបសម្រស់ពីមុន និង ពេលនេះពិតជាខុសគ្នាដាច់ ដោយក្នុងនោះមានការបន្ថែមថាទម្រង់មុខរបស់ វីត វីត ស័ក្តិសមទៅនឹងការលេងខ្លួនបែបតារាអឺរ៉ុបខ្លាំងណាស់ ។

ក្រៅពីការសរសើរពីរូបសម្រស់របស់ពិធីការិនីរូបនេះហើយ ក៏មានការសួរនាំពីការបន្សាត់ខ្លួនឆ្ងាយពីសិល្បៈមួយរយៈរបស់ វីត វីត តែយ៉ាងណានាងមិនបានឆ្លើយតបឡើយ ។ អ្វីដែលចាប់អារម្មណ៍លេចមុខនៅក្នុងសិល្បៈជាច្រើនឆ្នាំ វីត វីត ទើបលេចមុខនៅការសម្តែង MV ជាលើកដំបូងជាមួយតារាចម្រៀងរូបសង្ហា ហ្សូណូ នៅក្នុងបទចម្រៀង «មនុស្សដូចបងអូនសុំបែកត្រូវហើយ» ទៀតផង ៕

 

អត្ថបទដែលជាប់ទាក់ទង