រថភ្លើង​មួយ​ខ្សែ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​បើក​កិន​លើ​ពលករ​ចំណាក​ស្រុក ដែល​នាំ​គ្នា​ដេក​លើ​ផ្លូវ​រថភ្លើង បណ្ដាល​ឲ្យ​សមាជិក ១៤ នាក់​បាន​ស្លាប់

រថភ្លើង​មួយ​ខ្សែ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​បើក​កិន​លើ​ពលករ​ចំណាក​ស្រុក ដែល​នាំ​គ្នា​ដេក​លើ​ផ្លូវ​រថភ្លើង បណ្ដាល​ឲ្យ​សមាជិក ១៤ នាក់​នៃ​ក្រុម​អ្នក​ចំណាក​ស្រុក​ ដែល​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​ភូមិ​កំណើត​ខ្លួន​វិញ​នោះ បាន​ស្លាប់ នេះ​បើ​តាម​សារព័ត៌មាន និង​​ក្រសួង​ផ្លូវ​ដែក​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី០៨ ខែ​ឧសភា​នេះ ។

គួរ​បញ្ជាក់​ថា មនុស្ស​ចំនួន ១ ម៉ឺន​នាក់​បាន​នាំ​គ្នា​ដើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ចេញ​ពី​ទីក្រុង​ធំៗ​របស់​ប្រទេស​ឥណ្ឌា ក្រោយ​ពួកគេ​បាន​បាត់បង់​ការងារ ដោយសារ​ការ​បិទ​ប្រទេស ដើម្បី​បញ្ចៀស​ការ​រាលដាល​ឆ្លង​នៃ​វីរុស​កូវីដ១៩ តាំង​ពី​ចុង​ខែ​មីនា​មក​នោះ ។

ក្នុង​ហេតុការណ៍​រថភ្លើង​បុក​មនុស្ស​នេះ​ដែរ ខាង​អ្នក​បើក​បរ បាន​ព្យាយាម​បញ្ឈប់​រថភ្លើង​ដឹក​ទំនិញ​របស់​ខ្លួន នៅ​ពេល​លោក​ឃើញ​ក្រុម​ពលករ​ដេក​នៅ​លើ​ផ្លូវ​នៃ​ភាគ​ខាង​លិច​នៃ​រដ្ឋ Maharashtra ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ពេល ។

ក្នុង​អំឡុង​ពេល​បិទ​ប្រទេស រាល់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ទាំង​អស់​ត្រូវ​បាន​បិទ ដូច្នេះ​ក្រុម​ពលករ​ចំណាក​ស្រុក អាច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​បាន តាម​រយៈ​ការ​ដើរ​ថ្មើរ​ជើង ក្នុង​ចំណាយ​ដ៏​វែង​ឆ្ងាយ ។ ដោយ​ការ​នឿយហត់ ពួកគេ​ក៏​សម្រេច​ចិត្ត​ដេក​លើ​ផ្លូវ​រថភ្លើង រហូត​ជួប​សោកនាដកម្ម​បែប​នេះ​តែ​ម្ដង ៕

 

ប្រភព៖ CNA

អត្ថបទដែលជាប់ទាក់ទង