កម្លាំងនគរបាលឃុំអូរតាប៉ោង បានចុះបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង ព្រមទាំងដុតបំផ្លាញ និងដកហូតវត្ថុតាងបានមួយចំនួនធំ

(ពោធិ៍សាត់)៖ ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង០២៖២០នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កម្លាំងនគរបាល អូរតាប៉ោង បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានចុះបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង ព្រមទាំងដុតបំផ្លាញ និងដកហូតវត្ថុតាងបានមួយចំនួនធំ។

ជនសង្ស័យ ដែលបានដាំកញ្ឆាមានឈ្មោះ ពេញ ពិសិដ្ឋ ហៅពេជ្រ ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវជាកូនបង្កើតរបស់ឈ្មោះ សួន ស៊ីម ដែលជាម្ចាស់ដី។

ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ ជាលទ្ធផលកម្លាំងបានបំផ្លាញ និងដកហូតវត្ថុតាងរួមមាន៖ ដើមដើមកញ្ឆាស្រស់ ចំនួន ១៤៧ដើម, កញ្ឆាក្រៀម ចំនួន ០១ខាំ និងកាំភ្លើងកែច្នៃ ប្រភេទស្នប់ ០១ដើម។

ក្រោយពីបានបង្ក្រាប វត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលឃុំ បានដកហូតបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ចំណែកម្ចាស់ដាំដុះកញ្ឆា ពេលសមត្ថកិច្ចចុះប្រតិបត្តិការមិននៅផ្ទះ យើងបានធ្វើកិច្ចសន្យា ឱ្យម្តាយធានានាំកូនចូលខ្លួន ដើម្បីធ្វើការអប់រំ នៅប៉ុស្តិ៍អូរតាប៉ោង។ បច្ចុប្បន្នវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរក្សាទុកបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង