រថយន្តកាមរីបាឡែនបោះពួយលឿនដល់ផ្លូវកែងជ្រុលទៅបុកគោយន្តកន្រ្តៃ បណ្តាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែង

(សៀមរាប)៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ដោយសាររថយន្តកាមរីបាឡែនបោះពួយលឿនដល់ផ្លូវកែងជ្រុលទៅបុកគោយន្តកន្រ្តៃ បណ្តាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៤និង២៦នាទី ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវគ្រួសក្រហមស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។

សមត្ថកិច្ចបានដឹងថា ករណីនេះគឺរថយន្ត ម៉ាកកាមរីសេរីឆ្នាំ២០០២ពណ៌ ទឹកមាស ស្លាកលេខ សៀមរាប២A៨៣៣៩ អ្នកបើកបរឈ្មោះ ឈួន លួន ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយបើកបុកជាមួយគោយន្តកន្ត្រៃ(មិនស្គាល់អត្តសញ្ញាណ)បានបើកបរគេចខ្លួនបាត់ ។ខូចខាតរថយន្តមួយគ្រឿង ធ្ងន់និងគោយន្តផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពផ្លូវកែង។ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននិងប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង