មិនរាងចាលសោះ! ធ្លាប់​ជាប់​ពន្ធនាគារម្តងហើយ នៅហ៊ានចេញមកលួចគោគេម្តងទៀត….

(កណ្តាល)៖ សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីអំពើ​លួច​(សត្វ​គោ)កើតហេតុ ថ្ងៃទី០៦ខែ​ ឧសភា​ ឆ្នាំ២០២០ វេលាម៉ោង១០.១៥នាទី នៅចំណុចភូមិ​ បឹង​​ឃុំ​ រការ​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យ០១៖ឈ្មោះ​ សេន​ ចាន់ទួត​ ភេទ​ ប្រុស​ អាយុ​២៨ឆ្នាំ​មានទីលំនៅភូមិ​ រលួស​ ឃុំ​ ដេីមឬស​ ស្រុកកណ្តាលស្ទឹង​ ខេត្ត​ កណ្ដាល​មុខ​របរ​មិនពិតប្រាកដ​ ធ្លាប់​ជាប់​ពន្ធនាគារខេត្តកំពង់ស្ពឺ​ រយៈពេល១៨ខែ​ ពីបទៈ​អំពើ​លួច​(សត្វ​គោ)។ ចំណែកជនរងគ្រោះឈ្មោះ​ ស៊ុំ​ សុង​ ភេទ​ប្រុស​ អាយុ​ ៤៩​ ឆ្នាំ​ មានទីលំនៅភូមិ​ សរមាំង​ ឃុំ​ ក្រាំង​ម្កាក់​ ស្រុក​ អង្គស្នួល ខេត្ត​កណ្ដាល​ មុខ​របរ​ កសិករ​។ វត្ថុ​តាងចាប់យក៖សត្វ​គោ​ ០១ក្បាល​ (របស់ជនរងគ្រោះ)។

ប្រភពបានបន្តទៀតថា នៅថ្ងៃទី​ខែឆ្នាំកេីតហេតុខាង​លេីវេលា​ម៉ោង​កេីតហេតុខាងលេីជនសង្សយ័បានឃេីញមេគោមួយក្បាលសម្បុរសរដែលម្ចាស់​គេលែងចោលនៅម្តុំមាត់ស្ទឹង​ ដោយឃេីញសភាពស្ងាត់គ្មានម្ចាស់ទេីបជនសង្សយ័លួចដឹកមកក្នុងភូមិឃុំកេីតហេតុ​ ហេីយមកផ្ញេីរនៅផ្ទះអ៊ុំស្រីម្នាក់ពុំស្គាល់ឈ្មោះ​ ហេីយប្រាប់ខ្ញុំទៅរករម៉កដឹកសិន​ ហេីយក៏ដេីរទៅរកឈ្មោះ​ ហ្គិតដេីម្បីអោយជូនខ្លួនទៅផ្ទះដោយប្រាប់ឈ្មោះហ្គិតថាខ្លួនទេីបមកពីសុីឈ្នួលដឹកគោអោយគេ​ ពេលនោះឈ្មោះហ្គិតបានជូនជនសង្សយ័​ទៅផ្ទះស្ថិតនៅភូមិ​រលួស​ ឃុំ​ដេីមឬស​ ស្រុកកណ្តាលស្ទឹង​ តែពេលទៅដល់ពាក់ភូមិរំលិចឃុំ​ ដេីមឬស​ ជនសង្ស័យ​ក៏សុំចុះ​ ហេីយ​ឈ្មោះ​ហ្គិតក៏ជិះទៅផ្ទះវិញ​ រួចទៅរាយការណ៏ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំរការ​ ភ្លាម​នោះ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំរការ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំដេីមឬសធ្វេីការ​ឃាត់​ខ្លួដោយន​បញ្ជូន​ជនសង្ស័យ​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាលស្ទឹង​ដេីម្បី​ចាត់​ការ​បន្ត​នីតិវិធី​ច្បាប៕

អត្ថបទដែលជាប់ទាក់ទង