សាហាវណាស់!​ បុរសម្នាក់ រំលោភសម្លាប់ម្តាយមីងខ្លួនឯង យ៉ាងឃោរឃៅ ក្នុងថ្លុកឈាមកណ្តាលព្រៃ

(កោះកុង)៖ យោងតាមបណ្តាលផ្សព្វផ្សាយសង្គម អធិការដ្ឋាននគរបាល ស្រុកស្រែអំបិល នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅវេលា១៨ និង០០នាទីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ បានចុះបង្ក្រាបមុខសញ្ញា ជនសង្ស័យម្នាក់ ពីបទរំលោភសម្លាប់ ត្រង់ចំណុចខ្ទមស្រែ ស្ថិតក្នុងភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ជនសង្ស័យ ដែលទើបចេញពីពន្ធនាគារ មានឈ្មោះ ម៉ន ម៉ុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធើ្វស្រែ។ ចំណែកជនរងគ្រោះ ត្រូវជាម្តាយមីងបង្កើត របស់ជនសង្ស័យ មានឈ្មោះ អ.ហ ភេទស្រីអាយុ៥៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង