សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតបីបួនសន្លឹកស្តីពី ភិក្ខុ ហ៊ុន ម៉ាណែត ដែលជាបុត្រច្បងរបស់សម្តេច និមន្តបិណ្ឌបាត្រ ជាមួយព្រះសង្ឃដទៃទៀត!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហោះរូបថតបីបួនសន្លឹកស្តីពី ភិក្ខុ ហ៊ុន ម៉ាណែត ដែលជាបុត្រច្បងរបស់សម្តេច និមន្តបិណ្ឌបាត្រ ជាមួយព្រះសង្ឃដទៃទៀត តាមភូមិនៅស្រុកកំណើត ក្នុងរយៈពេលនៃការបួសមុខភ្លើងជូនជីដូន។

សម្តេចនាយករដ្ឋមន្រ្តី បានសរសេរថា”ភិក្ខុហ៊ុន ម៉ាណែតនិមន្តបិណ្ឌបាត្រតាមភូមិនៅស្រុកកំណើត ក្នុងរយៈពេល នៃការ បួសមុខ ភ្លើងជូនជីដូនបន្ទាប់ពីទទួលមរណកាលទៅ”។

មិនដឹងថាព្រះអង្គ ភិក្ខុ ហ៊ុន ម៉ាណែត ត្រូវបួសជាព្រះសង្ឃនេះ រយៈពេលប៉ុន្មានថ្ងៃនោះទេ តែតាមទម្លាប់ ការបួសមុខភ្លើង អាចរយៈពេល៧ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង