សម្តេចតេជោ ហ៊ុន សែន សូមឱ្យកម្មករ កម្មការិនី រោងចក្រទាំងអស់ កុំមានការតក់ស្លុត នៅពេលរោងចក្រត្រូវបិទទ្វារខែក្រោយនេះ ព្រោះដោយសារតែ

ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលមួយរយៈពេលមកនេះ វី រុស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា បាននឹងកំពុងឆ្លង ទៅកាន់មនុស្សជាច្រើនពាន់នាក់ នៅតាម បណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន ដែល វី រុស ថ្មី មួយនេះ បាននឹងកំពុងតែបង្កជាក្តី បារម្ភ យ៉ាង ខ្លាំង ដល់ពិភពលោកទាំងមូល។ ទន្ទឹមនឹងនេះដែរ វី រុ សកូ រ៉ូ ណា ក៏បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសចិន រងផលប៉ះពាល់មួយចំនួនដែរ ព្រោះតែរដ្ឋាភិបាលប្រទេសចិន បានប្រកាសអូសបន្លាយការឈប់សម្រាកសម្រាប់រោងចក្រជាច្រើន បណ្ដុះអាសន្នសិន ក្នុងគោលបំណងដើម្បីធ្វើការទប់ស្កាត់ការរីករាលដាល វី រុ សដ៏កា ចសា ហាវមួយនេះផងដែរ។

យ៉ាងណាមិញ ក្រឡែកមកមើលវិស័យកាត់ដេរ និងរោងចក្រជាច្រើន នៅប្រទេសកម្ពុជាវិញ គឺភាគច្រើន បានយកវត្ថុធាតុដើម ពីប្រទេសចិនមក ដែលមានដូចជាក្រណាត់ជាដើម ក្នុងនោះដែរ រោងចក្រនៅប្រទេសចិន បានកំពុងតែផ្អាក់ដំណើរការ ទើបធ្វើឲ្យការផ្គត់ផ្គងវត្ថុធាតុដើមទាំងនោះមកកម្ពុជា ត្រូវផ្អាកមួយរយៈពេលសិន ហើយបណ្ដាលឱ្យរោងចក្រ នៅកម្ពុជាក៏ត្រូវផ្អាកមួយរយៈសិនដែរ។

ទាក់ទងចំពោះរឿងនេះដែរ កាលពីម្សិលមិញនេះ ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់បណ្ដាញសារព័ត៍មាន នៅក្នុងស្រុកឱ្យដឹងថា៖”ដោយសារតែជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវី រុសកូ រ៉ូ ណាថ្មី បានធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើមរបស់ចិន សម្រេចចិត្តបញ្ឈប់ការផ្គត់ផ្គង់វត្ថុធាតុដើម ដល់រោងចក្រតាមប្រទេសនានាលើពិភពលោក និងកម្ពុជាផងដែរ”។

លោកបានបន្ថែមទៀតថា៖”នៅក្នុងបរិបទនៃជំងឺវី រុ សហ្នឹង យើងឃើញមានផលប៉ះពាល់ច្រើន ជុំវិញពិភពលោក រវាងការផ្តល់ និងទទួលវត្ថុធាតុដើមពីប្រទេសចិន អាស្រ័យដោយរោងចក្រចិនមួយចំនួនធំបានបិទ ដូចជារោងចក្រផលិតរថយន្ត ហើយការបិទរោងចក្រហ្នឹង អាចមានផលប៉ះពាល់ដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាដែរ ដូចជាការបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា”។

“ដូច្នេះរយៈពេលនៃការបិទ ក៏ដូចជាការបញ្ជាទិញ វាត្រូវរយៈពេល ៩០ថ្ងៃទៅ ១០០ថ្ងៃ ហើយពិភពលោកមិនទាន់បានទទួលការឆ្លើយតបអ្វីឡើយ ពីរឿងរោងចក្រផ្តល់វត្ថុធាតុដើម មកកាន់រោងចក្ររបស់គេរៀងៗខ្លួន នៅលើពិភពលោក ក៏ដូចជាកម្ពុជាដែរ។ ដូច្នេះផលរំពឹងទុករបស់យើង រហូតដល់១០០ថ្ងៃ ប្រហែលជាខែមិនា យើងនឹងអាចទទួលលទ្ធផលថាតើ វត្ថុធាតុរបស់ចិនហ្នឹង អាចមកកាន់ទីផ្សារពិភពលោកដែរទេ”។

ទន្ទឹមនឹងនេះដែរ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ សម្ដេចបានមានប្រសាសន៏ថា៖”នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជម្ងឺកូរូណានេះ។ ដូច្នេះសម្តេចតេជោបានបញ្ជាក់ថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។ សម្តេចតេជោមិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន”។

អត្ថបទដែលជាប់ទាក់ទង