ផ្ទះមួយខ្នងត្រូវបានអគ្គីភយ័ឆាបឆេះអស់គ្មានសល់ ខណៈដែលម្ចាស់ផ្ទះមិននៅទុកអោយប្អូនស្រីនៅម្នាក់ឯង

(កំពង់ឆ្នាំង)៖ ផ្ទះមួយខ្នងត្រូវបានអគ្គីភយ័ឆាបឆេះអស់គ្មានសល់ ខណៈដែលម្ចាស់ផ្ទះមិននៅទុកអោយប្អូនស្រីនៅម្នាក់ឯង។ ដែលហេតុការដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៤៥នាទីយប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិ អូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បើយោងតាម អធិការនគបាលស្រុកកំពង់ត្រឡាច លោកវរសេនីយ៍ឯក នន ស៊ីណា បានឲ្យដឹង ថាអគ្គិភ័យខាងលើ បានឆាបឆេះអស់ផ្ទះទំហំ ៦.៥ គុណ ១៣ ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំង ក្តារ (ឈើលើ ថ្មក្រោម) ដែលមានម្ចាស់ផ្ទះឈ្មោះ នី សាលី ភេទស្រី អាយុ ៦៦ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រសនៅក្នុងភូមិឃុំស្រុកកើតហេតុ។

លោលអធិការ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ម្ចាស់មិននៅផ្ទះទេ ដោយទុកឲ្យប្អូនស្រីនៅចាំផ្ទះ ដោយពេលនោះប្អូន ស្រីខាងលើនោះ បានយកឌុយទៅដោយភ្លើង បណ្តាលឲ្យទុស្សេខ្សែភ្លើងឆាបឆេះផ្ទះឆេះអស់គ្មានសល់តែម្តង ។

លោកវរសេនីយ៍ឯក នន ស៊ីណា បានបញ្ជាក់បន្ថែមទៀតថា ករណីនេះបណ្តាលឲ្យខូចខាត ម៉ូតូ ០២ គ្រឿង លុយ៧០០០$ មាស ១ តំឡឹង នឹងសម្ភារប្រើប្រាស់នៅក្នុងផ្ទេះមួយចំនួនឆេះអស់គ្មានសល់។

លោកអធិការនគបាលស្រុក បានបន្ថែមទៀតថា ហេតុការអគ្គីភ័យនេះ កម្លាំងនគរបាលស្រុក បានសហការជាមួយនគរបាលស្រុកសាមគ្គីមានជ័យ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់៣រថយន្ត និងធ្វើការទប់ស្កាត់មិនបណ្តាលឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាង និងមិនមានប៉ះពាល់គ្រោះថ្នាក់ ដល់ជីវិតមនុស្ស និងសត្វនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង