សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នករកស៊ីលក់កាំភ្លើងខុសច្បាប់ ដើម្បីសួរនាំ និង បន្ដការស៊ីបអង្កេតតាមចាប់ជនល្មើសដែលពាក់ព័ន្ធផ្សេងទៀត!

លោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប បានឱ្យដឹងនៅ ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២០ នេះថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នករកស៊ីលក់កាំភ្លើងខុសច្បាប់ ព្រមទាំងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសួរនាំ និង បន្ដការស៊ីបអង្កេតតាមចាប់ជនល្មើសដែលពាក់ព័ន្ធផ្សេងទៀត បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ក្នុងការចុះឆែកឆេរផ្ទះមុខសញ្ញាជួញដូរអាវុធខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប កាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២០ ដោយសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនឈ្មោះ អ៊ុំ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ ឆ្នាំ ជាមួយវត្ថុតាងមួយចំនួនធំរួមមាន ៖កាំភ្លើងមួយដើមម៉ាក Glock19 ពណ៌ខ្មៅ លេខ DN16697 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមនឹងបង់ចំនួន ១ , កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN020580 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមនឹងបង់ចំនួន ២ , កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN00050 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមនឹងបង់ចំនួន ២ , កំប៉ុងហ្គាសចំនួន ៤ កំប៉ុង , គ្រាប់ជ័រចំនួន ៣ កញ្ចប់ , គ្រាប់ដែកចំនួន ៨ ប្រអប់ , គ្រាប់ពិតប្រើសម្រាប់ប្រភេទគ្រាប់កាំភ្លើង វ៉ាងឌីឡុងចំនួន ១០០គ្រាប់ , Laptop ម៉ាកMSI ពណ៌ខ្មៅ ចំនួន១ Mouse ចំនួន ១ និង កាសដាក់ក្រចៀកចំនួន ១ ៕

 

អត្ថបទដែលជាប់ទាក់ទង