សូមប្អូនៗសិស្សានុសិស្ស! ឈប់សំសាកយូរមែន តែក្រសួងមិនឱ្យខាតទេ ពេលចូលរៀនវិញសូមត្រៀមកម្លាំងថែមម៉ោង

មានប្អូនៗ សិស្សានុសិស្សមួយចំនួន កំពុងព្រួយបារម្ភថា ការពន្យាពេលចូលរៀនបែបនេះ តើអាចប៉ះពាល់ដល់ឆ្នាំសិក្សារបស់ពួកគេដែរឬទេ? តើក្រសួងនឹងមានវិធានការអ្វីខ្លះពេលចូលរៀនវិញ ?

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បើតាមការឱ្យដឹងពី ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សូមឱ្យយោងទៅតាមសេចក្ដីណែនាំលេខ ២៣ អយក. សណន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្តីពីការសិក្សាពីចម្ងាយ និង ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សិស្សានុសិស្សកម្រិតមត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សា ។

ដូច្នេះបើតាមសេចក្ដីណែនាំខាងលើនេះ នៅត្រង់ចំណុចទី ៩ វិធានការបន្ទាប់ពីដាក់ឱ្យចូលរៀនឡើងវិញ បានបញ្ជាក់ថា ក្នុងករណីចាំបាច់ក្រសួងនឹងពិនិត្យលទ្ធភាពបន្ថែមពេលវេលារៀន ដោយកាត់បន្ថយរយៈពេលវិស្សមកាលធំ 

វិធានការដែលគួរឱ្យចាប់អារម្មណ៍ដែរនោះនោះ ក្រសួងបានបញ្ជាក់ថា នឹងរៀបចំការធ្វើតេស្តវាយតម្លៃការសិក្សាសិស្សតាមកម្រិតថ្នាក់ និង តាមមុខវិជ្ជាដើម្បីឱ្យគ្រូបង្រៀនដឹងពីកម្រិតសមត្ថភាពរបស់សិស្សម្នាក់ៗរួចដឹកនាំការបង្រៀនទៅតាមសមត្ថភាពរបស់សិស្ស ៕

អត្ថបទដែលជាប់ទាក់ទង