ត្រៀមចិត្តទុក! នៅពេលខាងមុខនេះ មានរោងចក្រប្រមាណជា ៦០ រោងចក្របន្ថែមទៀតនឹងឈានទៅរកការព្យួរការងារ

នៅពេលជំងឺកូវីដ ១៩ នៅតែបន្តរាតត្បាត នៅតាមបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកនោះ បានធ្វើឱ្យអ្នកបញ្ជាទិញសម្លៀកបំពាក់ និង ស្បែកជើងពីប្រទេសកម្ពុជា បានផ្អាកបញ្ជាទិញពីប្រទេសកម្ពុជា បានធ្វើឱ្យរោងចក្រមួយចំនួនត្រូវបានព្យួរការងារមួយរយៈ។

រហូតមកដល់ពេលនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើងចំនួន ១៨០ រោងចក្រទៅហើយបានព្យួរការងារ ធ្វើឱ្យកម្មកររាប់ម៉ឺននាក់មិនមានការងារធ្វើ ។ ហើយនៅពេលខាងមុខនេះ មានរោងចក្រប្រមាណជា ៦០ រោងចក្របន្ថែមទៀតនឹងឈានទៅរកការព្យួរការងារផងដែរ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់កម្មករជាង ១៥០ ០០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងវិស័យនេះ ត្រូវព្យួរការងារជាបណ្តោះអាសន្ន ដោយមិនដឹងច្បាស់លាស់ថា នឹងបន្តការងារវិញនៅពេលណានោះទេ ។

ចង់ដឹងព័ត៌មានលម្អិត សូមអាននៅក្នុងលិខិតអំពាវនាវ របស់សមាគមន៍រោងចក្រកាត់ដេរកម្ពុជា ទៅដល់អ្នកបញ្ជាទិញ ខាងក្រោមនេះ ៖

អត្ថបទដែលជាប់ទាក់ទង