អភិបាលក្រុងញូវយ៉ក លោក Andrew Cuomo បានថ្លែងពីគម្រោងក្នុងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច អាជីវកម្មឡើងវិញនៅក្នុងទីក្រុងដែលរងការវាយប្រហារយ៉ាងខ្លាំងក្លាដោយវីរុសកូវីដ ១៩

អភិបាលក្រុងញូវយ៉ក លោក Andrew Cuomo បានថ្លែងនាថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ ពីគម្រោងក្នុងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច អាជីវកម្មឡើងវិញនៅក្នុងទីក្រុងដែលរងការវាយប្រហារយ៉ាងខ្លាំងក្លាដោយវីរុសកូវីដ ១៩ មួយនេះ ជាមួយនឹងការចាប់ផ្តើមដោយសហគ្រាសឧស្សាហកម្ម ដូចជាសំណង់ ។

លោក Cuomo មិនបានផ្តល់ពេលវេលាជាក់លាក់ក្នុងគម្រោងនេះឡើយ ប៉ុន្តែការរឹតបន្តឹងឱ្យនៅតែផ្ទះនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែឧសភាខាងមុខនេះ ដូច្នេះតំបន់ដែលមិនសូវមានការឆ្លង និង មានគ្រែពេទ្យគ្រប់គ្រាន់ អាចនឹងគ្រោងបើកដំណើរការនៅបន្ទាប់ពីថ្ងៃនោះ ។

ទោះបីជាយ៉ាងណាក៏ដោយ គម្រោងរបស់លោក Cuomo ហាក់បីដូចជាបានបង្ហាញពីការចាប់ផ្តើមនៃការកាត់បន្ថយការរឹតបន្តឹងនៅក្នុងសហរដ្ឋអាមេរិកទីលើសកម្មភាពជំនួញ និង សកម្មភាពប្រចាំថ្ងៃ ។

លោក Cuomo បាននិយាយថា លោកយល់ពីអារម្មណ៍របស់ក្រុមអ្នកប្រឆាំង ធ្វើបាតុកម្មដែលចង់ឱ្យមានដំណើរការឡើងវិញបានឆាប់រហ័សបំផុត ប៉ុន្តែការកែប្រែឆាប់ពេក អាចកាន់តែធ្វើឱ្យមានហានីភ័យខ្ពស់ដោយសារវីរុស ដូចជាក្នុងប្រវត្តិសាស្រ្តនៃជំងឺរាតត្បាតឆ្នាំ ១៩១៨ បានសម្លាប់មនុស្សជាច្រើននៅក្នុងរលកទី២ ។

សូមបញ្ជាក់ថា រោងចក្រផលិតកម្ម និង ហាងមួយចំនួនដែលស្ថិតក្នុងជម្រើសនឹងត្រូវបើកដំណើរការមុនគេនៅដំណាក់កាលដំបូង ហើយឈានដល់ដំណាក់កាលទី២ អាចមានក្រុមហ៊ុនហិរញ្ញវត្ថុ រដ្ឋបាល អចលនវត្ថុ និង ឧស្សាហកម្មជួល លក់ផ្សេងៗទៀត ៕

 

ប្រភព៖ CNA 

អត្ថបទដែលជាប់ទាក់ទង