រយៈពេល៥ថ្ងៃមកនេះ សមត្ថកិច្ចខេត្តសៀមរាបឃាត់រថយន្ត និងម៉ូតូបានជាង៥ពាន់គ្រឿង!

(សៀមរាប)៖ ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅតែបន្តសកម្មក្នុងការរឹតបន្តឹង ការអនុវត្ត អនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដោយនៅទូទាំងខេត្តមានចំនួន១៥គោលដៅ ដែលព្រឹត្តិទៅប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់។

ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននិយាយថា នៅក្នុងរយៈពេល០៥ថ្ងៃនៃការអនុវត្តអនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរ ណ៍ផ្លូវគោកនេះ នគរបាលចរាចរណ៍ខេត្តសៀមរាបឃាត់រថយន្ត និងម៉ូតូបានចំនួន ជាង៥ពាន់ គ្រឿង និងបានធ្វើការផាកពិន័យបានចំនួន៥៩៥គ្រឿង ភាគច្រើនគឺការជិះម៉ូតូអត់ពាក់ មួកសុវត្ថិភាព។ ប៉ុន្តែទោះជាយ៉ាងនេះក្តីលោកវរសេនីយ៍ឯកអះអាងថា រហូតមកដល់ថ្ងៃ ទី០៥ ខែឧសភានេះ ប្រជាពលរដ្ឋនៅខេត្តសៀមរាប មានការគោរពច្បាប់ច្រើនជាងមុនគួរឱ្យកត់ សម្គាល់។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរព ច្បាប់ ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត ឱ្យបានត្រឹមត្រូវ ពេលធ្វើដំណើរ និងត្រូវគោរពទៅតាមភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ ពេលបទ ឬជែង។ សម្រាប់អ្នកបើកបររថយន្ត ម៉ូតូដែលមានកម្លាំងលើសពី១២៥សេសេ និងអ្នកបើករ៉ឺម៉កត្រូវ មានប័ណ្ណបើកបរ បើអ្នកមិនទាន់មានសូមរួសរាន់ទៅធ្វើ៕

អត្ថបទដែលជាប់ទាក់ទង