ប៉ូលិសស្រុកស្អាងបានឃាត់ជនសង្ស័យម្នាក់ចំណោមច្រើននាក់ក្នុងករណីលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)

(កណ្តាល) ៖ ប៉ូលិសស្រុកស្អាងបានឃាត់ជនសង្ស័យម្នាក់ចំណោមច្រើននាក់ក្នុងករណីលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៤ល្ងាច នៅចំណុចក្រោមសំយាកមុខផ្ទះរបស់សេម សឿន ស្ថិតនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ នួន វឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ តានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាងសំណង់។វត្ថុតាងចាប់យករួមមាន
១. ចានអាប៉ោង(ចំនួន០១),២.ទម្រជើង(អាប៉ោងចំនួន០១ ,៣.គម្របផ្តិលអាប៉ោង(ចំនួន០១),៤.កម្រាលសម្រាប់ចាក់អាប៉ោង(ចំនួន០១)និង៥.ប្រាក់រៀលចំនួន១៣០០០រៀល។

ប៉ូលិសបន្តថា ដំបូងមានមានប្រជាពលរដ្ឋល្អបានរាយការណ៍តាមរយៈទូរស័ព្ទថា មានករណីលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ បានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងខាងលើយកមកសាកសួរនៅប៉ុស្តិ៍។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង