កម្លាំងនគរបាលបានចុះបង្រ្កាបជនសង្ស័យជនជាតិចិន ក្នុងចំណោមបក្ខពួក ៥នាក់ ក្រោយជំរិតទារប្រាក់ពីបុរសជនជាតិចិនដូចគ្នា

(ភ្នំពេញ)៖ កម្លាំងនគរបាលបានចុះបង្រ្កាបជនសង្ស័យជនជាតិចិន ក្នុងចំណោមបក្ខពួក ៥នាក់ ក្រោយជំរិតទារប្រាក់ពីបុរសជនជាតិចិនដូចគ្នាចំនួន ២០ម៉ឺនយ័ន និងប្រើអាវុធខ្លីម៉ាក K៥៩ គំរាមបង្ខាំងក្នុងបន្ទប់។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង០៩៖០០នាទី យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបរិវេណ កោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ វិន តៃ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ និងទីលំនៅមិនស្គាល់។ នគរបាលដកហូត បានអាវុធខ្លីច១ដើម ម៉ាកk៥៩ បង់មានគ្រាប់ចំនួន៧។ ជនរងគ្រោះ ឈ្មោះ លី ឈិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អ៊ូ ឆឹង ស្នាក់នៅបុរីអេលីហ្សេ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ពីបទប្រើកាំភ្លើងភ្ជង់គំរាមបង្ខាំងជំទារប្រាក់២ម៉ឺនយ័ន បើមិនព្រមវេរលុយចូលកុងទេ និងមិនអាចចេញពីបន្ទប់។

នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានជនជាតិចិនមួយ ក្រុមមានគ្នា៥នាក់ ក្នុងចំណោមម្នាក់ ជាជនសង្ស័យរាប់អានដូចមិត្តភ័ក្រ្ត តែបែរជាលួងលោមឲ្យមកបន្ទប់ ដោយមានមនុស្ស៤នាក់ទៀត ក្នុងបន្ទប់បានយកកាំភ្លើងភ្ជង់ជនរងគ្រោះ ជាជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយ២០ម៉ឺនយ័ន។ ក្រោយមកជនរងគ្រោះ បានយកលុយឲ្យជនសង្ស័យ ទើបដោះលែងមកវិញ។

ជនរងគ្រោះជិះឡានដើរលេងជាមួយមិត្តភ័ក្រ្ត លុះដល់យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ជិះរថយន្តតាមផ្លូវ ក៏ឃើញបុរសជនជាតិដកកាំភ្លើងភ្ជង់ខ្លួននោះ ក៏ចាប់យកមកប្រគល់ ឲ្យនគរបាល ហើយក៏ឆែកឆេរក្នុងកាបូបខ្មៅ មានអាវុធខ្លីម៉ាកk៥៩១ដើម។ ក្រោយពីសាកសួរនាំ នគរបាលឃាត់ខ្លួនជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង