ព្រះមហាក្សត្រ និងសម្តេចម៉ែ ផ្ញើព្រះរាជសាររំលែកមរណៈទុក្ខជាមួយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ដែលបាត់បង់មាតា ជីដូន ដ៍មានព្រហ្មវិហារធម៌

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកមរណទុក្ខ ជាមួយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតាក្មេកសម្តេចនាយករដ្ឋមន្រ្តី។

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចបានបានលើកឡើងនៅក្នុងព្រះសារលិខិតពីរផ្សេងគ្នាថា ដំណើរមរណភាពនៃ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ម្តាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៍ល្អប្រពៃមួយ និងជាពុទ្ធសាសនិកដែលមានសទ្ឋាជ្រះផ្លាយ៉ាងខ្ជាប់ខ្ជួនជាទីគោរពស្រឡាញ់នៃមហាជនទំាងពួងនិងជាកុលធីតាដ៍ល្អប្រពៃឧត្តុង្គឧត្តមមួយរូបនៃប្រទេសជាតិនិងប្រជារាស្រ្តកម្ពុជា។

សម្តេចទំាងទ្វេបានបួងសួងសូមវិញ្ញាក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានអញ្ជើញទៅកាន់សុគតិភគកុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង