លោកប្រធានាធិបតី ហាសាន់ រូហានី បាននិយាយថា វិហារសាសនាជាច្រើននឹងត្រូវបើកឡើងវិញមួយផ្នែកធំ នៅពេលមានការបន្ធូរបន្ថយការបិទប្រទេស

(អន្តរជាតិ)៖ លោកប្រធានាធិបតី ហាសាន់ រូហានី បាននិយាយថា វិហារសាសនាជាច្រើននឹងត្រូវបើកឡើងវិញមួយផ្នែកធំ នៅពេលមានការបន្ធូរបន្ថយការបិទប្រទេស ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃនេះ។

វិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 បានធ្វើឡើងតាំងពីដើមខែមិនាមកម្ល៉េះ គឺនៅពេលដែលជំងឺនេះ ឆ្លងរាលខ្លាំងនៅតំបន់មជ្ឈឹមបូព៌ា។

លោក រូហានី បាននិយាយទៀតថា តំបន់ចំនួន១៣២នៅទូទាំងប្រទេសអ៊ីរ៉ង់ ដែលការឆ្លងជំងឺធូរស្រាល ត្រូវបើកការបន្ធូរបន្ថយការរឹតបន្តឹងនោះ នឹងត្រូវបានអនុញ្ញាតឲ្យបើកព្រះវិហារ ដើម្បីបានប្រជាជនចូលថ្វាយបង្គំឡើងវិញ។

លោកបានបញ្ជាក់ទៀតថា គោលការណ៍គម្លាតសង្គម មានសារៈសំខាន់ជាងការថ្វាយបង្គំព្រះ។ អ្នកឥស្លាម ត្រូវតែគឹតគូអំពីភាពចាំបាច់នៃសុវត្ថិភាពរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង