គួរឱ្យរន្ធត់ណាស់! បុរសម្នាក់ជិះម៉ូតូ ទៅបុកនឹងរថយន្ត បណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែង កើតហេតុ

(កណ្តាល)៖ គួរឱ្យរន្ធត់ណាស់ មានបុរសម្នាក់ជិះម៉ូតូ ទៅបុកនឹងរថយន្ត បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ដែលហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៨ និង២៩ស្ថិតនៅភូមិ ខ្សុំឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើយោងតាមលោក ព្រំ សំអុល នាយផ្នែកចរាចរណ៍ ស្រុកកៀនស្វាយ ដែលបានដឹកនាំកម្លាំងចុះធ្វើការវាស់វែង បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក់ស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាក់លេខភ្នំពេញ 1BY.5818 បើកបរដោយឈ្មោះ ឃិន ចាន់ណា ភេទប្រុសអាយុ២៧ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ។

លោកបានបន្ថែមទៀតថា លុះមកដល់ត្រង់ចំណុចកើតហេតុ អ្នកបើកម៉ូតូក៏ទៅបុកនឹងរថយន្ត ០១គ្រឿងម៉ាក TOYOTA ALPHARD សេរី២០០៩ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 2BB-7158 អ្នកបើកបរ បានរត់គេចខ្លួនបាត់ ក្នុងទិសដៅបញ្ចាស់គ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើម៉ូតូស្លាប់ភ្លាមតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ស្រុកកៀនស្វាយ ដឹកនាំដោយលោក ព្រំ សំអុល បានធើ្វការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរ ធ្វេសប្រហែសគ្នានការប្រុងប្រយ័ត្ន ដោយមុននឹងឆ្លងកាត់ មិនមើលឆ្វេងស្តាំ៕

អត្ថបទដែលជាប់ទាក់ទង