ទីបំផុត! ម្ចាស់គណនីហ្វេសបុកឈ្មោះ Alex Piano ត្រូវសមត្ថកិច្ចធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យា

បុរសម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Alex Piano ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិតកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

បុរសម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកធ្វេីការសួរនាំ ហេីយគាត់ក៏បានធ្វេីការទទួលកំហុស និងថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចក៏បានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃផងដែរ ។

ក្រោយបញ្ចប់ការណែនាំ អប់រំ និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។

អត្ថបទដែលជាប់ទាក់ទង