សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ដោយក្នុងរយ:ពេលប៉ុន្មានថ្ងៃនៃការចាប់ផ្តេីមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មានគណនីហ្វេសបុកមួយចំនួនតូចបានធ្វេីការវាយប្រហារមកលេីសមត្ថកិច្ចថាមិនបានធ្វេីការផ្សព្វផ្សាយ ណែនាំអប់រំ ដល់ប្រជាពលរដ្ឋអំពីច្បាប់នេះ ជាពិសេសមានហ្វេសបុកមួយបានចុះផ្សាយថា ស្រុកខ្មែរចាប់ពិន័យប្រជាពលរដ្ឋ ឯស្រុកថៃផ្តល់មួកដោយមិនធ្វេីការពិន័យ តាមពិតការណែនាំ អប់រំ ទាក់ទងករណីច្បាប់ចរាចរណ៍នេះត្រូវបានធ្វេីឡរីងជាយូរមកហេីយ 

ជាក់ស្តែងកិច្ចការទាំងអស់នេះត្រូវបានសមត្ថកិច្ចពាក់ព័ន្ធបានចុះធ្វេីការអនុវត្តតាមគោលដៅ ធ្វេីការណែនាំអប់រំ ដោយមិនមានការផាកពិន័យរយ:ពេលមួយខែ តាំងពីកក្កដាឆ្នាំ២០១៩ មកម៉្លេះ ជាមួយនោះដែរ ក្នុងឆ្នាំ២០១៩ នៃយុទ្ធនាការចុះណែនាំអប់រំប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចុះដោយផ្ទាល់ទាំងយប់ ទាំងថ្ងៃ ដេីម្បីត្រួតពិនិត្យការងារនេះ ក្នុងឱកាសនោះដែរឯកឧត្តមស្នងការ ក៏ដូចជាក្រុមការងារក៏បានចែកជូនមួកសុវត្ថិភាពជាច្រេីនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលបេីកបរដោយមិនពាក់មួកសុវត្ថិភាព ។

ខាងក្រោមជារូបភាព និងសកម្មភាព របស់ឯកឧត្តមស្នងការ ចុះតាមគោលដៅកាលពីខែកក្កដា ឆ្នាំ២០១៩ ដេីម្បីធ្វេីការណែនាំអប់រំ និងផ្តល់មួកដោយមិនថ្លៃជូនប្រជាពលរដ្ឋ ។

បញ្ជាក់បន្ថែមថាក្នុងយុទ្ធនាការខែកក្កដា ឆ្នាំ២០១៩ មួយកសុវត្ថិភាពជាច្រេីនពាន់មួកត្រូវបានចែកដោយមិនថ្លៃ ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា !!!

អត្ថបទដែលជាប់ទាក់ទង