សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌមានជ័យស្ដីពីការពង្វាងចរាចរណ៍លើកំណាត់ផ្លូវលេខ៣៧១ ត្រង់ទីតាំងការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងទំពុន ស្ថិតក្នុងព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ

(ភ្នំពេញ)៖រដ្ឋបាលខណ្ឌមានជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលដែលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវ៣៧១ (ផ្លូវទំនប់បឹងទំពុន) អោយបានជ្រាបថា ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០នេះតទៅ (រយៈពេល១៥ថ្ងៃ) រដ្ឋបាលរាជធានីភ្នំពេញត្រូវធ្វើការជីកកប់បំពង់បូមទឹកនៅផ្លូវលេខ៣៧១ខាងលើនេះ នៅត្រង់ចំណុចស្ថានីយបូមទឹកបឹងទំពុន ដើម្បីរំដោះទឹកជំនន់ក្នុងខែវស្សានេះ ។

អាស្រ័យហេតុនេះ ដើម្បីជៀសវាងរំខានពេលវេលាចំពោះបងប្អូនដោយសារការកកស្ទះចរាចរ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៣៧១ខាងលើ សូមមេត្តាធ្វើដំណើរពង្វាងចេញពីការដ្ឋាននេះដោយក្តីអនុគ្រោះ ។ លើកលែងតែករណីចាំបាច់ចំពោះប្រជាពលរដ្ឋដែលមានលំនៅឋានត្រូវឆ្លងកាត់ការដ្ឋានខាងលើនេះប៉ុណ្ណោះដែលមិនអាចពង្វាងបាន ។

អត្ថបទដែលជាប់ទាក់ទង