ករណីដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដោយមានគេបានប្រទះឃើញសពពីរនាក់ប្តី ប្រពន្ធ ជាជនជាតិចិន បានស្លាប់ក្នុងបន្ទប់ទឹក នៅផ្ទះជួលមួយកន្លែង

(ព្រះសីហនុ)៖ នៅវេលាម៉ោង ៧ ព្រឹកថ្ងៃ២ ខែឧសភា ឆ្នាំ២០២០នេះ មានករណីដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដោយមានគេបានប្រទះឃើញសពពីរនាក់ប្តី ប្រពន្ធ ជាជនជាតិចិន បានស្លាប់ក្នុងបន្ទប់ទឹក នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ច សពទាំងពី មានស្នាមរបួស ក្នុងនោះសពប្រពន្ធនៅអង្គុយលើកៅអី ចំណែកសាកសពប្តីស្លាប់ក្នុងស្ថានភាពលុតជង្គង់ផ្ងារ ក្រោយ ក្នុងបន្ទប់ទឹក។

លោកបានបន្តទៀតថា សពបុរសជាប្តី មានឈ្មោះ PENG ZHIMING កើតឆ្នាំ ១៩៧៦ មុខរបរបើកហាងលក់អាហារ នៅផ្ទះកើតហេតុ យីហោហ៊ូ វៃ ចំណែកប្រពន្ធមិនទាន់ស្គាល់ឈ្មោះ។

សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះភ្លាមៗសមត្ថកិច្ច នៅមិនទាន់ធ្វើការសន្និដ្ឋានថាជាករណីឃាតកម្ម ឬកើតឡើងក្នុងហេតុការណ៍បែបណានៅឡើយ រង់ចាំកម្លាំងជំនាញធ្វើកោសល្យវិច្ចយ័បញ្ជាក់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះ មានកងរាជអាវុធហត្ថ នគបាល និងអជ្ញាធរមូលដ្ឋានកំពុងបន្តការងារតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង