ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីករណីព្យាបាលជាសះស្បើយ ០១នាក់ និងមិនមានករណីវិជ្ជមានកូវីដ ១៩ ថ្មីទេ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីករណីព្យាបាលជាសះស្បើយ ០១នាក់ និងមិនមានករណីវិជ្ជមានកូវីដ ១៩ ថ្មី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុប១២២ករណី ក្នុងនោះមាន១២០នាក់ បានជាសះស្បើយ និង២នាក់ទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរាជធានីខេត្ត៕

អត្ថបទដែលជាប់ទាក់ទង