លោកគីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងពិធីអបអរសាទរទិវាពលកម្ម១ឧសភា ដែលត្រូវបានចាត់ទុកជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក

(អន្តរជាតិ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែមេសានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា លោកគីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងពិធីអបអរសាទរទិវាពលកម្ម១ឧសភា ដែលត្រូវបានចាត់ទុកជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកក្នុងរយៈពេលប្រហែលបីសប្តាហ៍កន្លងមកនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា “មេដឹកនាំកំពូលគីមជុងអ៊ុនបានកាត់ខ្សែបូរសម្រាប់សម្ពោធរោងចក្រជី Sunchon Phosphatic” ដោយលោកត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើននាក់រួមទាំងប្អូនស្រីរបស់លោក អ្នកនាង គីម យ៉ូជុង ផងដែរ។ យ៉ាងណាមិញ មូលហេតុនៃ​ការ​បាត់មុខ​របស់​លោក​ជាង ២០ថ្ងៃ និង​ស្ថានភាពសុខភាពរបស់​លោកគឺមិនត្រូវបាន​រាយការណ៍​នោះ​ទេ។

គួររំឭកថាសំណួរជាច្រើនត្រូវបានគេលើកឡើងអំពីសុខភាពរបស់លោកគីមបន្ទាប់ពីលោកបានអវត្តមានក្នុងប្រារព្ធពិធីខួបអនុស្សាវរីយ៍ជីតារបស់លោកកាលពីថ្ងៃទី ១៥ ខែមេសា។ លោកមិនបានបង្ហាញខ្លួនជាសាធារណៈទេចាប់តាំងពីបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនយោបាយគណបក្សពលករកាលពីថ្ងៃទី ១១ ខែមេសា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ៕

អត្ថបទដែលជាប់ទាក់ទង