នៅទីក្រុងញូយ៉ក គេបានរកឃើញសាកសពចំនួន១២នាក់ ដែលបានស្លាប់ដោយសារតែជំងឺ COVID-19 ដាក់នៅក្នុងរថយន្តដឹកទំនិញក្លាសេ

(អន្តរជាតិ)៖ នៅទីក្រុងញូយ៉ក គេបានរកឃើញសាកសពចំនួន១២នាក់ ដែលបានស្លាប់ដោយសារតែជំងឺ COVID-19 ដាក់នៅក្នុងរថយន្តដឹកទំនិញក្លាសេ។

នៅឯទីដាក់សព Andrew T Cleckley Funeral Home ក្នុងទីក្រុង Brooklyn នៅមានសាពប្រមាណ៥០ទៀត ដែលត្រូវបានដាក់ក្លាសេនៅក្នុងនោះ។

គេមិនដឹងច្បាស់ ថាតើសពទាំងអស់នោះ សុទ្ធតែស្លាប់ដោយសារតែជំងឺ COVID-19 ឬយ៉ាងណានោះទេ។

ប៉ុន្តែទាំងមន្ត្រី ក៏ដូចជាអ្នកទទួលខុសត្រូវក្នុងការកប់សព សុទ្ធតែបានព្យាយាមយ៉ាងយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាកសព ដែលបានស្លាប់យ៉ាងច្រើនអនេកដោយសារតែជំងឺនេះ នៅក្នុងទីក្រុងញូយ៉ក។

ក្នុងទីក្រុងនេះមានមនុស្ស ១៨.០០០ នាក់ បានស្លាប់ជាក្រុង ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។

អត្ថបទដែលជាប់ទាក់ទង