ថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

(បាត់ដំបង)៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្តកាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី១ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបងលើផ្លូវជាតិលេខ៥ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

បើយោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបើម៉ូតូ១គ្រឿង ដែលមានម៉ាកហុងដាទ្រីមធុនសេ១២៥ ពាក់ផ្លាកលេខបាត់ដំបង1S. 2934។

សមត្ថកិច្ច ដដែលបានបន្តទៀតថា អ្នកបើកបរម៉ូតូឈ្មោះ សៀង ពិសិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង បើកបរមកពីទិសខាងបាត់ដំបង ទៅភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាក៏ជ្រុលទៅប៉ះជាមួយរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

លោកបានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះ មកពីបុរសជាជនរងគ្រោះបាន ឡើងវ៉ាជែងរថយន្តធុនធំមួយគ្រឿង ដែលកំពង់បើកបរស្របទិសគ្នា រួចក៏វាក់នឹងម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា រួចក៏បានងាកចង្កូតមកវិញកៀរនឹងរថយន្តធំ ដែលខ្លួនឡើងជែង បណ្ដាលឱ្យដួលស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តធុនធំនោះ បើករត់គេចខ្លួនបាត់។ រីឯសពជនរងគ្រោះ បានប្រគល់ជូនសាច់ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង