សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរជូនពលរដ្ឋនៅក្នុងឱកាសទិវាពលកម្មអន្តជាតិខូបលើកទី១៣៤

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្ញើសារលិខិតអបអរសាទរជូនពលរដ្ឋនៅក្នុងឱកាសទិវាពលកម្មអន្តជាតិខូបលើកទី១៣៤ ដោយសម្តេចបានគូសបញ្ជាក់ថាកម្ពុជាបានអបអរសារអរទិវានេះជាមួយអន្តរជាតិ តំាងពីឆ្នាំ១៩៧៩មកម្លេះក្រោយពីកម្ពុជាបានរំដោះខ្លួនចេញពីរបបប៉ុពល។

សម្តេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងជាមួយខូបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិនៅឆ្នាំនេះ ដែលមានប្រធានបទថា “សន្តិសភាពនិងការងារសមរម្យ”។ សម្តេចគូសបញ្ជាក់ថាប្រធានបទនេះពិតជាមានអន្ថន័យយ៉ាងជ្រាលជ្រៅនិងមានតម្លៃជាសាវន្តជាសាកលនិងជាពិសេសសម្រាប់កម្ពុជា ដែលធ្លាប់ញាំញីដោយសង្រ្គាមបំផ្លិចផ្លាញខ្ទេចខ្ទាំរាប់សតវត្ស ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ និងការបង្កើតការងារសមរម្យ។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថាដោយសាររាជរដ្ឋាភិបាលរក្សាយ៉ាងរឹងមាំនូវស្ថិរភាពសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈទើបកម្ពុជាទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថាដើម្បីឲ្យកម្ពុជាសម្រេចបាននូវមហិច្ឆតាក្នុងការប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំជំរុញការអនុវត្តដោយបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ រួមទំាងគោលនយោយាយជាអាទិភាពសំខាន់ៗជាច្រើនទៀត។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងពីយន្តការដែលជាគោលនយោបាយសំខាន់ៗផ្សេងទៀត នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀតនោះមានដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជាឆ្នាំ២០១៥ទៅ២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥ទៅឆ្នាំ២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧ទៅឆ្នាំ២០២៥ និងអនុវត្តនូវការកែទម្រង់មុតស្រួចក្រោមអភិក្រម “ឆ្លុះកញ្ចក់ ងួតទឹក ដុលក្អែល ព្យាបាលនិងវះកាត់” ជាដើម៕  

អត្ថបទដែលជាប់ទាក់ទង