រំជូលចិត្ត! កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចេញនូវបទចម្រៀងស្តីពីកូវីដ១៩ តែម្នាក់ឯង«កូវីដរលាយទៅ» (មានវីដេអូ)…..

កាលពីសប្តាហ៍មុននេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើន បានរួមគ្នាបកស្រាយនូវបទចម្រៀងស្តីពីជម្ងឺកូវីដ ១៩ រួមគ្នា ដោយមានចំណងជើងថា «កម្ពុជារឹងមាំ» នៅក្នុងនោះ មិនមានវត្តមានរបស់លោក ព្រាប សុវត្ថិ នោះទេ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ ថាវត្តមានរបស់លោកទៅណា?យ៉ាងណាមិញ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញនូវបទចម្រៀងស្តីពីកូវីដ១៩ តែម្នាក់ឯង ដែលមានចំណងជើងថា «កូវីដរលាយទៅ» ដោយបទចម្រៀងនេះ បានបង្ហាញពីការរួមគ្នាកម្ចាត់កូវីដ ១៩ និង ក្តីសង្ឃឹមពីការរលាយបាត់ពីជម្ងឺនេះ ។បទចម្រៀងនេះដែរ មានការនិពន្ធទំនុកច្រៀង ដោយប្អូនប្រុសរបស់លោក ណុប បាយ៉ារិទ្ធ គឺលោក ណុប អ៊ីនុ និង និពន្ធបទភ្លេង សម្រួលតន្ត្រីដោយ លោក មាស សុគន្ធ ។ តោះចង់ដឹងច្បាស់មានអត្ថន័យយ៉ាងណាខ្លះ? ចុចទស្សនាបទចម្រៀងទាំងអស់គ្នា ៕

[OFFICIAL LYRIC VIDEO] COVID រលាយទៅ – ព្រាប សុវត្ថិ

សូមរីករាយស្ដាប់បទចម្រៀងដើម្បីរួមគ្នាកម្ចាត់មេរោគ COVID 19 មួយបទទៀតពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ🎬 OFFICIAL LYRIC VIDEO : COVID រលាយទៅ► ទស្សនាវីដេអូនៅលើ YOUTUBE : youtu.be/I4q1Qmx0–Yច្រៀងដោយ៖ ព្រាប សុវត្ថិនិពន្ធទំនុកច្រៀង៖ អ៊ីនុនិពន្ធបទភ្លេង និង សម្រួលតន្ត្រី៖ មាស សុគន្ធដឹកនាំសម្ដែង៖ កែ​ វិបុល​ -​ ឯម​ សុីដែនថតដោយ៖ កែ​ វិបុលកាត់ត៖ ឯម​ សុីដែនFollow us now : facebook.com/RHM.ProductionPlease subscribe: youtube.com/HangMeasVideo

Posted by Rasmey Hang Meas on Wednesday, April 29, 2020

អត្ថបទដែលជាប់ទាក់ទង