ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល

ចូលរួមសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានានៅវិទ្យាល័យ​ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល


នៅក្នុងយុគសម័យឌីជីថលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនាសតវត្សរ៍ទី២១, ការបណ្តុះបណ្តាលធនធានមនុស្ស ចាប់ពីវ័យកុមាររហូតដល់យុវជន មានសារៈសំខាន់ណាស់ក្នុងការបង្កើតនូវ «ទំពាំងស្នងឫស្សី» សម្រាប់ជាកម្លាំងបន្តវេន និងធនធានមនុស្សយ៉ាងសំខាន់ និងប្រកប​ដោយ​សក្តានុពលរបស់ប្រទេសជាតិ ដើម្បីរួមចំណែកជំរុញឧត្តមភាពប្រកួតប្រជែង និងអភិវឌ្ឍប្រទេសជាតិខ្លួនឱ្យកាន់តែសម្បូររុងរឿង ។

សុខសន្តិភាព ដែលកើតចេញពី គោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ បានផ្តល់កាលានុវត្តភាពដល់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យអប់រំមានការរីកចម្រើនជាបន្តបន្ទាប់ និងបានដើរតួនាទីស្នូល ក្នុងការកសាងធនធានមនុស្ស សម្រាប់រួមចំណែកជាជន្ទល់គ្រឹះអភិវឌ្ឍប្រទេសជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។រាជរដ្ឋាភិបាល នីតិកាលទី ៧ បានជ្រើសរើសយក «ការអភិវឌ្ឍមូលធនមនុស្ស» ជាបញ្ចកោណយុទ្ធសាស្រ្តសំខាន់ទី ១ ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់។

ខេត្តកណ្ដាលព្រឹកថ្ងៃសុក្រទី 21ខែមីនាឆ្នាំ 2025













Previous Post Next Post