ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តម សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក សេងគន្ធ អភិបាលនៃគណអភិបាលខណ្ឌមានជ័យ


នៅព្រឹកថ្ងៃច័ន្ទ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនិងថ្ងៃទី២៧ ខែ  មករា ឆ្នាំ ២០២៥នេះ។

ឯកឧត្តម សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក សេងគន្ធ អភិបាលនៃគណអភិបាលខណ្ឌមានជ័យ លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២  បានចុះសួរសុខទុក្ខនាំ យកអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត  ពេជ ចន្ទមុន្នី   ហ៊ុន ម៉ាណែត  ដើម្បីយកមកជូន ដល់បងប្អូន ប្រជាពលរដ្ឋដែលបានរងគ្រោះ អគ្គីភ័យចំនួន ០៧គ្រួសារបានឆេះអស់តូបទំហំ ៣m គុណ ៤m ស្នាក់នៅ (រេីសអេតចាយ) កាលពីយប់ថ្ងៃ២៧ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្រុម១៧ ភូមិឫស្សី៣  សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ដោយក្នុងមួយ គ្រួសារទទួលបានរួមមាន៖ 

-អង្ករ ២៥គក 

-មី១កេស

-ទឹកត្រី ១យួរ

-ត្រីខ ១យួរ 

-ទឹកសុទ្ធ ១កេស

-ទឹកក្រូចអាយ ១កេស 

-តង់ចំនួន១ 

-ថវិកា ២០ម៉ឺនរៀល ។









Previous Post Next Post