នៅរសៀលថ្ងៃចន្ទ ៧ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៣:០០នាទីរសៀល លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចង្អុលបង្ហាញលោក ឌី សុខខែម អភិបាលរងខណ្ឌ លោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងដាក់ឡូតូ និងមាន់ជល់អនឡាញ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
-laptop ១គ្រឿង
-IPad ១គ្រឿង
-ម៉ូតូ ៣គ្រឿង
-និងឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ ក្នុងនោះភេទស្រី ០២នាក់
សម្ភារៈពាក់ព័ន្ធនឹងទីតាំងដាក់ឡូតូ និងមាន់ជល់អនឡាញខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន និងមនុស្សពាក់ព័ន្ធបញ្ចូនទៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីមានចំណាត់ការតាមនីតិវិធី។