ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្ជ្រាបចំណេះដឹងយេនឌ័រ” ដល់ក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

រាជធានីភំ្នពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  បានអញ្ជើញជាអធិបតីភាព  ក្នុងពិធីបើកវគ្គបណ្តុះ    បណ្តាលស្តីពី “ការបញ្ជ្រាបចំណេះដឹងយេនឌ័រ” ដល់ លោក លោកស្រី ជាក្រុមការងារយេនឌ័រ និងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ តាមបណ្តានាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំបាត់ដំបង នៃអគារទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទៅកាន់សិក្ខាកាមជាកងកម្លាំងនគរបាលជាតិទាំងអស់ និងបានលើកឡើងពីស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់ក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រប់លំដាប់ថ្នាក់ អនុវត្តសម្រេចជោគជ័យជាបន្តបន្ទាប់ ទទួលបានសមិទ្ធផលដូចសព្វថ្ងៃ។

លោកជំទាវ ឧត្តមសេនីយ៍ឯក បានបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺបង្កើនសមត្ថភាពយល់ដឹងកាន់តែច្បាស់ និងមានទស្សនៈថ្មីៗ ក្នុងការងារបញ្ជ្រាបយេនឌ័រ ដែលជាយុទ្ធវិធីសម្រាប់ដោះស្រាយបញ្ហាវិសមភាពយេនឌ័រ តាមរយៈការទទួលស្គាល់ និងដាក់បញ្ចូលនូវ កង្វល់ បញ្ហា និងតម្រូវការរបស់ស្ត្រី និងបុរស និងក្រុមងាយរងគ្រោះទៅក្នុងគោលនយោបាយ ផែនការ កម្មវិធី និងគម្រោងនានា ដោយមានទាំងធនធាន សម្រាប់អនុវត្ត។

ការងារនេះ ទាមទារមានការចូលរួមទាំងអស់គ្នា ទាំងនគបាលបុរសនិងនារី ក្នុងការគិតគូរ ផ្តល់សិទ្ធិអំណាចរវាងភេទ និងការងារប្រកបដោយសមភាព និងសមធម៌យេនឌ័រ រៀបចំបង្កើតបរិយាកាសអំណោយផល គ្មានការរើសអើង និងលើកកម្ពស់ការចូលរួមដោយស្មើភាពរបស់នគរបាលនារី ដែលជាដៃគូមិនអាចខ្វះបានជាមួយនគរបាលបុរសក្នុងកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងគ្រប់សកម្មភាពអភិវឌ្ឍន៍សង្គម ។ ដូចនេះសិក្ខាកាមដែលបានចូលសិក្សា ត្រូវយកចំណេះដឹងដែលទទួលបានទៅដកពិសោធន៍ ដាក់ចេញផែនការ និងរៀបចំគម្រោងសកម្មភាពផ្សព្វផ្សាយបន្តទៅកាន់ក្រុមការងារ និងមន្ត្រីចំណុះអង្គភាពរបស់ខ្លួនទទួលបានការយល់ដឹងកាន់តែច្រើន៕

ប្រភព ៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ










Previous Post Next Post